សំណើសុំយកពន្ធលើផ្ទះទី២ទទួលបានប្រតិកម្មចម្រុះ ស្របពេលទីផ្សារអចលនទ្រព្យវៀតណាមកំពុងជួបវិបត្តិ

ដោយៈ សុខុម

ហាណូយ: សំណើរបស់រដ្ឋបាលក្រុងហូជីមិញ សុំយកពន្ធលើផ្ទះទី២ កំពុងបង្កឱ្យមានប្រតិកម្មចម្រុះ ជុំវិញផលប៉ះពាល់របស់វាទៅលើទីផ្សារអចលនទ្រព្យ ដែលកំពុងមានវិបត្តិសាច់ប្រាក់ និងមានការចោទជាសំណួរថា តើគោលនយោបាយសាកល្បងនេះ នឹងអនុវត្តន៍ដោយវិធីណា និងនៅពេលណា។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឱ្យដឹងថា សំណើនេះត្រូវបានលើកឡើង តាមរយៈរបាយការណ៍មួយ របស់គណៈកម្មាធិការប្រជាជនក្រុងស្ដីពី ការបង្កើតសេចក្ដីសម្រេចស្នើយន្តការ និងគោលនយោបាយជាក់លាក់ សម្រាប់ទីក្រុងនាភាគខាងត្បូងមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលក្រុងហូជីមិញលើកឡើងថា ការប្រមូលពន្ធលើផ្ទះទី២ នឹងជួយបង្កើនចំណូលថវិកា សម្រាប់ថ្នាក់មូលដ្ឋាន និងជួយទប់ស្កាត់រារាំងការទិញទុកលក់យកចំណេញ។ គោលនយោបាយនេះ ក៏នឹងបង្អាក់មនុស្សមិនឱ្យទុកបោះបង់ផ្ទះចោល និងការពារទប់ស្កាត់ការខ្ជះខ្ជាយ ធនធានសង្គមផងដែរ។

ទោះជាយ៉ាងណា សំណើយកពន្ធលើផ្ទះទី២ នេះបានបង្កឱ្យមានការព្រួយបារម្ភពេញទីផ្សារ ខណៈវិស័យអចលនទ្រព្យវៀតណាម កំពុងជួបវិបត្តិសាច់ប្រាក់។

យោងតាមលោក Trần Khánh Quang អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Viet An Hoa ឱ្យដឹងថា ការកំណត់យកពន្ធលើផ្ទះទី២ ក្នុងស្ថានភាពទីផ្សារបែបនេះ គឺពិបាកនឹងសម្រេចគោលដៅ ទប់ស្កាត់ការទិញទុកលក់យកចំណេញខ្លាំងណាស់។

លោកបានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ វាអាចជះឥទ្ធិពលជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏ធំបំផុត របស់វៀតណាម៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here