និយ័តករមូលបត្រកម្ពុជាចុះMOUជាមួយក្រុមហ៊ុនCambo Trust

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន ខេមបូ ត្រាស់ ម.ក។

ពិធីចុះហត្ថលេខានេះ បានប្រារពធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន ខេមបូ ត្រាស់ ម.ក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីចុះ MOU នេះត្រូវបាន​រៀបចំឡើង ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

MOU នេះមានគោលបំណង លើកកម្ពស់ការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃ ន.ម.ក. និងសិក្សាអំពីលទ្ធភាព​អភិវឌ្ឍតំបន់ សាកល្បងប ច្ចេកវិទ្យាហិរញ្ញវត្ថុ​ សម្រាប់ធុរកិច្ចក្នុង​​វិស័យមូលបត្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here