ប្រទេសថៃកំពុងឆ្ពោះទៅដណ្តើមតំណែងប្រទេសវៀតណាម ក្នុងនាមជាអ្នកនាំចេញអង្ករធំបំផុតទី២លើពិភពលោក

ដោយ: លាងហួរ

អន្តរជាតិ: យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃ កំពុងឆ្ពោះទៅវ៉ាដាច់ប្រទេសវៀតណាម  ជាអ្នកនាំចេញអង្ករធំជាងគេទី២ របស់ពិភពលោកនៅឆ្នាំ២០២២នេះ។

សមាគមអ្នកនាំចេញអង្ករថៃ(TREA) បានរាយការណ៍ថា ប្រទេសឥណ្ឌា បានឈរលើកំពូលតារាង ជាអ្នកនាំចេញអង្ករធំបំផុតទី១ ដែលបាននាំចេញអង្ករចំនួន១៧,០៦លានតោន នៅក្នុងរយៈពេល១០ខែដំបូង  ខណៈប្រទេសថៃស្ថិតនៅលំដាប់ទី២ ដែលបាននាំចេញអង្ករចំនួន៦,០២លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វៀតណាម  ដែលធ្លាប់ជាប្រទេសនាំចេញអង្ករ ធំបំផុតទី២របស់ពិភពលោកកាលពីឆ្នាំ២០២១ បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ៣។ ចំណែកប្រ​ទេសប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ឈរនៅលំដាប់ទី៤ និងទី៥រៀងៗគ្នា។

ចំណែកឯបញ្ជី នៃប្រទេសនាំចូលអង្ករច្រើនជាងគេបំផុត លើពិភពលោក គិតរហូតមកដល់ពេលនេះ រួមមានប្រទេសអ៊ីរ៉ាក់ បន្ទាប់មកគឺអាហ្វ្រិកខាងត្បូង  សហរដ្ឋអាមេរិក  ប្រទេសចិន និងប្រទេសBenin ។

TREA មានទំនុកចិត្តថា ទំហំនៃការនាំចេញអង្ករសរុប របស់ប្រទេសថៃនៅឆ្នាំនេះ  នឹងឈានដល់គោលដៅចំនួន ៧,៥លានតោន  ដែលតួលេខនេះខ្ពស់ជាងទំហំ នៃការនាំចេញសរុបកាលពីឆ្នាំមុន  ដែលមានចំនួន៦,១២​លានតោន។

ទីផ្សារអង្ករធំជាងគេរបស់ប្រទេសថៃ រួមមាន ប្រទេសអ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង សហរដ្ឋអាមេរិក ចិន បេនីន ជប៉ុន សេណេហ្គាល់ និងអង់ហ្គោឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here