ប្រទេសកូរ៉េ​ខាងត្បូងជំរុញ​ឲ្យ​សភា​អាមេរិក​កែប្រែ​ច្បាប់​កាត់បន្ថយ ​អតិផរណារបស់ខ្លួន

ដោយ: លាងហួរ

សេអ៊ូល: ក្រុមមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាកូរ៉េ បានជំរុញឱ្យមន្ត្រីរដ្ឋបាល និងសភាសហរដ្ឋអាមេរិកគាំទ្រការកែសម្រួលច្បាប់ស្តីពី ការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក(IRA) ខណៈពួកគេបានអះអា ងថា ច្បាប់នេះនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែង របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី (EV)ចុះខ្សោយ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Ahn Duk-geun និងសមាជិកសភាមួយក្រុម រួមទាំងលោក Youn Kwan-suk សមាជិកសភានៃគណបក្សប្រជាធិបតេយ្យប្រឆាំង(DPK) បានធ្វើដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីបញ្ចុះបញ្ចូល ក្រុមមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាល និងសភាឱ្យចូលរួមផ្តល់យោបល់ពីរដ្ឋាភិបាលកូរ៉េ និងក្រុមហ៊ុនក្នុងការកែសម្រួលច្បាប់ IRA ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មកូរ៉េបានរាយការណ៍ថា មន្ត្រីអាមេរិកបានយល់ស្របថា ច្បាប់ IRA មានបញ្ហានាពេលបច្ចុប្បន្ន ដែលហាមឃាត់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េ មិនឱ្យធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក។

សមាជិកសភាអាមេរិក បានយល់ស្របថាបញ្ហាIRA គឺធ្ងន់ធ្ងរគ្រប់គ្រាន់ ហើយប្រទេសទាំងពីរគួរតែស្វែងរកដំណោះស្រាយ ប្រកបដោយតុល្យភាព ដើម្បីការពារបញ្ហា ពីការរារាំងដល់សម្ព័ន្ធភាពរវាងកូរ៉េ  និងអាមេរិក។

យោងតាមច្បាប់ថ្មី អ្នកប្រើប្រាស់  ដែលទិញរថយន្ត EVs ដំឡើង ឬផលិតនៅខាងក្រៅអាមេរិកខាងជើង មិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានឥណទានពន្ធចំនួន៧.៥០០ដុល្លារនោះទេ។

ចាប់ពីឆ្នាំក្រោយទៅ ច្បាប់IRA ក៏នឹងតម្រូវឱ្យរថយន្ត EVs ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឥណទានពន្ធ តាមរយៈការប្រើប្រាស់សម្ភារៈថ្មអាគុយ  ដែលមានប្រភពមកពីសហរដ្ឋអាមេរិក ឬប្រទេស ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក។  ដូចគ្នានេះផងដែរ សមា សធាតុនៃអាគុយ EV ត្រូវតែផលិត ឬដំឡើងនៅអាមេរិកខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here