អ្នកជំនាញថាប្រទេសជប៉ុនគួរតែបង្កើនថវិកាជំនួយអភិវឌ្ឍន៍នៅបរទេស ទ្វេរដងក្នុងរយៈពេល១០ឆ្នាំខាងមុខ

ដោយ: លាងហួរ

តូក្យូ: ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសជប៉ុន គួរតែបង្កើនថវិកាទ្វេរដង សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន  និងរួមចំណែកបន្ថែមទៀតក្នុងការកសាងពិភពលោក ដោយផ្អែកលើនីតិរដ្ឋ។

នៅក្នុងសំណើ  ដែលបានដាក់ជូនរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ថា ប្រទេសជប៉ុន គួរតែកំណត់ពេលវេលាច្បាស់លាស់ ដើម្បីសម្រេចបានគោលដៅ ដូចជាការបង្កើនថវិកាជំនួ​យអភិវឌ្ឍន៍ផ្លូវការ(ODA) ដល់០,៧ភាគរយ នៃប្រាក់ចំណូលជាតិសរុប នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សំណើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រទេស​នេះ ​រៀបចំ​កែសម្រួល​ធម្មនុញ្ញ ​ជំនួយ​បរទេស​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​ ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៥។

លោក Hayashi បានមានប្រសាសន៍ថា “ការដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការបរទេស គឺមានភាពចាំបាច់ សម្រាប់ប្រទេសជប៉ុន ដែលជាប្រធានប្តូរវេន របស់ក្រុមប្រទេសឧស្សាហកម្មទាំង៧នៅឆ្នាំក្រោយ  ដើម្បីដោះស្រាយយ៉ាងសកម្ម ជាមួយនឹងបញ្ហាប្រឈមខាងការទូត ដែលកំពុងកើនឡើង”។

យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ថវិកាODA កាលពីឆ្នាំ២០២០របស់ប្រទេសនេះ មានទំហំទឹកប្រាក់សរុបប្រហែល២០,៣ពាន់លានដុល្លារ  ពោលគឺបានកើនឡើង៧,៤ភាគរយធៀបនឹងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here