ក្រសួងសេដ្ឋកិច្ចៈរយៈពេល១១ឆ្នាំកូរ៉េផ្តល់ហិរញ្ញប្បទានដល់កម្ពុជាចំនួន១៦០០លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០១ រហូតមកដល់ដំណាច់ឆ្នាំ២០២២នេះ សាធារ​ណ​រដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទាន ដល់កម្ពុជាសរុបប្រមាណ១.៦ ពាន់លានដុល្លារអាមេរិក។

ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារThe Export-Import Bank of Korea (Korea Eximbank) សម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលជាគម្រោងក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រដ្ឋាភិបាលកម្ពុជានិងយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងបំណុលសាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យសំខាន់ៗដែលសាធារណៈរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានរួមមាន ដូចជា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍។ នេះបើតាមសេចក្តីប្រកា​សព៌តមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ធ្នូកន្លងមកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here