លោកឧកញ៉ាលឹម ហេងលើកឡើងចំណុចសំខាន់ៗជាច្រើនដើម្បីនិរន្តរភាពនិងកំនើនកសិកម្ម

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានលើកឡើងនូវទស្សនទានមួយចំនួន ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម។

លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាកើទំនងសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី៩ ធ្នូនេះថា ដើម្បីរក្សានិរន្តរភាព និងកំនើនវិស័យកសិកម្មក្នុងស្រុកបាន យើងចាំបាច់ត្រូវបង្កើនទីផ្សារនាំចេញ ដូចជា ទី១ ជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម អោយអស់លទ្ធភាព ទី ២-បែបបទនៃការនាំចេញ នាំចូលនៅច្រកចេញចូលតែមួយ តាមរយៈការបែងចែកក្នុងការគ្រប់គ្រងការផលិត និងការនាំចេញរវាងស្ថាប័នពាក់ព័ន្ធ អោយបានច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣- ស្នើសុំលើកលែងពន្ធអាករនានា និងថ្ងៃសេវាផ្សេងៗ ដូចជា- ពន្ធកាត់ទុកផ្សេងៗ និងពន្ធអាករបន្ថែម១០%។ – ថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈ ត្រូវតែផ្តល់នៅច្រកចេញចូលតែ១ នៅតាម ឃុំ សង្កាត់និងតាមរយៈអនឡាញ។

លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា “នេះគឺជាមតិខ្លះក្នុងការលើកស្ទួយ ដើម្បីទាក់ទាញវិនិយោគិន និងជំរុញវិស័យកសិកម្មតែប៉ុណ្ណោះ បើមានការខុសឆ្គងសូមអធ្យាស្រ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here