ក្រុមហ៊ុន PTTEP គ្រោងបោះទុនវិនិយោគចំនួន២៩ពាន់លានដុល្លារ ដើម្បីបង្កើនការរុករកនិងផលិតប្រេង

ដោយ: លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន PTT Exploration and Production Plc (PTTEP) បានប្រកាសផែនការវិនិយោគរយៈពេល៥ឆ្នាំ ដែលមានតម្លៃ២៩ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនសន្តិសុខថាមពលជាតិ និងប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។

ទំហំលុយដ៏ច្រើននេះ នឹងត្រូវចំណាយនៅចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧  ក្នុងនោះរួមមាន ការចំណាយដើមទុនចំនួន១៨,១ពាន់លានដុល្លារ  និងចំណាយប្រតិបត្តិការចំនួន១០,៩ពាន់លានដុល្លារ។

លោក Sumrid Sumneing អនុប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងគណនេយ្យបានមានប្រសាសន៍ថា ក្រុមហ៊ុនPTTEP គ្រោងបង្កើនការរុករក  និងផលិតប្រេង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់  និងធ្វើពិពិធកម្មទៅក្នុងអាជីវកម្មថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុន PTTEP គ្រោងនឹងពង្រីកផលិតកម្មប្រេងឥន្ធនៈនៅតាមរោងចក្ររបស់ខ្លួន ដើម្បីធានាសន្តិសុខថាមពលសម្រា​ប់ប្រទេសថៃ។

ប្រេងឥន្ធនៈនឹងត្រូវបានផ្គត់ផ្គង់ជាចម្បងពីប្លុកឧស្ម័នERAWAN Bongkot និង Arthit នៅឈូងសមុទ្រថៃ និងកន្លែងផ្សេងទៀត រួមទាំងនៅម៉ាឡេស៊ីផងដែរ។

លោក Sumrid បានមានប្រសាសន៍ថា ក្រុមហ៊ុនក៏កំពុងពន្លឿនការងារលើគម្រោង ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផងដែរ។ គម្រោងទាំងនោះ រួមមានដូចជា MalaysiaSK410B និងគម្រោង Mozambique Area1 ដែលត្រូវចំណាយទុនរហូតដល់៣២២លានដុល្លា​រអាមេរិក។

ក្រុមហ៊ុននេះ គ្រោងចំណាយប្រាក់១៩៣លានដុល្លារ  ដើម្បីធ្វើការសិក្សាភូគព្ភសាស្ត្រ និងការខួងអណ្តូងប្រេងនៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសអូម៉ង់ផងដែរ។

គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្រុមហ៊ុនPTTEP គ្រោងនឹងចំណាយប្រាក់ចំនួន៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អាជីវកម្មថ្មីៗ  រួមទាំងការអភិវឌ្ឍឥន្ធនៈអ៊ីដ្រូសែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here