តើចក្ខុវិស័យនិងយុទ្ឋសាស្រ្តសុខដុមនីយកម្មការកែទម្រង់៣បូក១របស់រដ្ឋាភិបាលមានទិសដៅបែបណា?

ដោយៈ ដែន វិវឌ្ឍន៍

       ភ្នំពេញៈ សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងមហាផ្ទៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពី “សុខដុមនីយកម្មការកែទម្រង់៣ បូក១ របស់រាជរដ្ឋាភិបាល”។

ពិធីនេះមានការចូលរូម ពីតំណាងក្រសួង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា។

តើអ្វីជា “សុខដុមនីយកម្មនៃកំណែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល សំដៅដល់កម្មវិធីកែទម្រង់ ដែលមានចរិតលក្ខណៈជាប្រព័ន្ធ និងប្រទាក់ក្រឡាដូចជា ទី១-កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការប្រែក្លាយ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្ដោតលើលទ្ធផល និងវិមជ្ឈការស្របតាមស្តង់ដារ និងឧត្តមមានុវត្តន៍អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២-កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។

ទី៣ -កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ជាកម្មវិធីដែលធានាឱ្យបាននូវរដ្ឋបាលសាធារណៈ ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល។

ទី៤ កម្មវិធីជាតិកែទម្រង់ទាំង៣ខាងលើនេះ មិនអាចខ្វះបាននូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងផ្ដល់ឱ្យមានការទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា តាមរយៈការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងសិទ្ធិទទួលបានយុត្តិធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here