ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋនិងស្ថាប័នហិរញ្ញវត្ថុចិនចាប់ដៃគ្នាដើម្បីបញ្ចៀសហានិភ័យវិស័យអចលនទ្រព្យ

ដោយ: លាងហួរ

ប៉េកាំង: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋធំៗចំនួន៤របស់ប្រទេសចិន បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដើម្បីស្វែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីបញ្ចៀសហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបង្កើតដំណោះស្រាយសមស្រប សម្រាប់កាត់បន្ថយការលំបាករបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

យោងតាមសារាចរ ដែលចេញផ្សាយរួមគ្នាដោយធនាគារប្រជាជនចិន និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងរបស់ប្រទេសចិន បានឱ្យដឹងថា ប្រទេសនេះបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុចរចាជាមួយរដ្ឋបាលក្នុងតំបន់ ធនាគារពាណិជ្ជ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានា ទាក់ទងនឹងគំរូសម្រាប់កាត់បន្ថយហានិភ័យ នៃវិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលចិនក៏គាំទ្រដល់ធនាគារពាណិជ្ជ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម AMCs ក្នុងការបោះផ្សាយមូលបត្របំណុលហិរញ្ញវត្ថុ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការទិញយកគម្រោងអចលនទ្រព្យ។

លោក Yan Yuejin នាយកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ E-house China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានមានប្រសាសន៍ថា វិធានការចំនួន១៦ ដែលបានប្រកាសនាពេលថ្មីៗនេះ ដោយធនាគារកណ្តាល និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន(CBIRC) ដើម្បីធានាឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃវិស័យអចលនទ្រព្យ បានបង្កើនស្ថានភាពទីផ្សាររបស់ AMCs ក្នុងការដោះស្រាយគម្រោងលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here