មហាសេដ្ឋីចិន លោក Jack Ma លាលែងពីតំណែងជាប្រធាន សមាគមសហគ្រិន Zhejiang

ដោយ: លាងហួរ

ប៉េកាំង: យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក ThePaper.cn បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃពុធ ម្សិលមិញនេះថា លោក Jack Ma ស្ថា បនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba បានលាលែងពីតំ ណែងជាប្រធានសមាគមទូទៅនៃសហគ្រិនZhejiang ។

ចំណែក លោក Nan Cunhui អនុប្រធាននៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន និងជាប្រធានក្រុមហ៊ុន ផ្តល់ដំណោះស្រាយថាមពលឆ្លាតវៃ CHINT ត្រូវបានជ្រើសរើសជាប្រធានសមាគមថ្មី ដោយលោក Jack Ma និងសហគ្រិន៣រូបផ្សេងទៀតត្រូវបានជួលឱ្យធ្វើជាទីប្រឹក្សា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jack Ma បានកាន់តំណែងជាប្រធានសមាគមអស់រយៈពេល៧ឆ្នាំ ចាប់តាំងពីសមាគមនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៥។

នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន មានអង្គភាពទីផ្សារសរុបចំនួន៩,០៦លានគិតត្រឹមដំណាច់ខែសីហា។

លោក Ma បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅពេលលោកមានអាយុ៥៥ឆ្នាំ។

បច្ចុប្បន្ននេះ លោកJack Ma ជាប់ចំណាត់ថ្នាក់ទី៩ ក្នុងបញ្ជីមហាសេដ្ឋីរបស់ប្រទេសចិន ដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ Hurun ៕

LEAVE A REPLY

Please enter your comment!
Please enter your name here