ស្ថានទូតអាមេរិករៀបចំគំរោងនៃបច្ចេកវិទ្យា5Gនិងអនាគតឌីជីថលកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “គម្រោងនៃបច្ចេកវិទ្យា5G និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា”។

គំរោងនេះរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការចូលរូមពីលោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកលើកិច្ចពិភា​ក្សា អំពីអនាគតឌីជីថលរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា5G និងសន្តិសុខសាយប័រ ព្រមទាំងធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅគ្រប់កម្រិត ដែលរួមមាន បណ្ដាញខ្សែកាប្លិ៍អុបទិក បណ្ដា​ញទូរសព្ទចល័ត និងការបញ្ជ្រាបចំណេះដឹង ដល់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង។

លោកជា វ៉ាន់ដេតបានមានប្រសាសន៍ក្នុងពិធីបើកកម្មវិធីនេះនាព្រឹកថ្ងៃទី៧ ធ្នូថាថា គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ បានកំណត់ពីភាពចាំបាច់ នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រឹងមាំ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា សម្រាប់សម្រួលដល់ការផ្តល់សេវាសាធារណៈ និងការបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ រួមទាំងការកសាងអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តជាមួយប្រព័ន្ធ5G សម្រាប់ប្រ​ជា​ជនកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here