CDC អនុម័តគម្រោងរោងចក្រកាត់ដេរថ្មីតម្លៃ៥លានដុល្លារអាមេរិក

ដោយ: លាងហួរ

ភ្នំពេញ:  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តដល់គម្រោងវិនិយោគថ្មីមួយ ដែលស្នើឡើងដោយក្រុមហ៊ុន Textstar Garment (Cambodia) Co., Ltd.។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនឯកជនគ្រោងបោះទុនចំនួន៥,១លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រកាត់ដេរ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបានបន្ថែមថា គម្រោងដែលបានអនុម័តថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន៧៨៧ការងារ សម្រាប់អ្នកក្នុងស្រុក។

ការបោះទុនវិនិយោគនេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើម៉ាក្រូសេដ្ឋកិច្ច នយោបាយ  និងស្ថិរភាពសង្គមរបស់កម្ពុជា ខណៈកម្ពុជាកំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here