ប្រទេសចិនអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ស្រីលង្កា

ដោយ: លាងហួរ

ប៉េកាំង: ប្រទេសចិនសង្ឃឹមថាប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានានឹងធ្វើការជាមួយប្រទេសចិន ដើម្បីដើរតួនាទីវិជ្ជមានក្នុងការជួយប្រទេសស្រីលង្កាឱ្យយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានធ្វើការកត់សម្គាល់ក្នុងការធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងធ្វើដំណើរ ទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពកាន់តែលឿន លើការរៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់ប្រទេសនានា រួមទាំងប្រទេសស្រីលង្កា ដែលកំពុងព្យាយាមស្នើសុំកញ្ចប់ជំនួយពី IMF ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Mao បានមានប្រសាសន៍ថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការល្អយូរអង្វែង ជាមួយ IMF និងស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត។ ទាក់ទិននឹងបញ្ហាបំណុលរបស់ប្រទេសស្រីលង្កា។ លោកស្រីបានគូសបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការលំបាក និងបញ្ហាប្រឈមរបស់ប្រទេសស្រីលង្កា។

លោកស្រីបានបន្តថា យើងគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុនានា ក្នុងការធ្វើការងារជាមួយប្រទេសស្រីលង្កា ដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ។

លោកស្រីបានបន្ថែមថា យើងសង្ឃឹមថាប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានានឹងធ្វើការជាមួយប្រទេសចិន ហើយបន្តដើរតួនាទីស្ថាបនា ក្នុងការជួយប្រទេសស្រីលង្កា ឱ្យយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន សម្រាលបន្ទុកបំណុលរបស់ខ្លួន និងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here