រាជរដ្ឋាភិបាលគ្រោងទម្លាក់ថវិកា១០០លានបន្ថែមជួយដល់ SME នៅឆ្នាំ២០២៣

ដោយ៖ សហការី

ភ្នំពេញ៖ នៅឆ្នាំ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងថវិកាប្រមាណ១០០លានបន្ថែម ដើម្បីផ្តល់ជូនដល់ធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាប ដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។

លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានថ្លែងនៅក្នុងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ផ្សព្វផ្សាយជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់បន្ថែមថា ប្រសិនសិនភាពសេដ្ឋកិច្ចនៅជួបការលំបាក ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែម ពីរដ្ឋាភិបាលដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម នោះធនាគារ SME នឹងដាក់ឲ្យអនុវត្តនូវកម្រោងសហហិរញ្ញប្បទាពទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី ៣ (SCFS III) បន្តទៀត បន្ទាប់ពីជំហានបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ឲ្យមានលទ្ធភាពពង្រឹងអាជីវកម្មឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ១៩។

លោកគូសបញ្ជាក់ថា “ក្នុងករណី ស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី។ ប៉ុន្តែសម្រាប់ឆ្នាំបន្តទៀតនេះ ក៏យើងមានកម្មវិធីផ្តល់ជាកម្ចីដោយផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅក្នុងវិស័យអាទិភាព ដូចជា កម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្រ្តី ទី២.វិស័យអទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាកើល្អប្រសើរសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀត សម្រាប់អាជីវកម្ម Start up”។

លោកសង្កេតឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅ នៅតែមានតម្រូវការហិរញ្ញប្បទានច្រើន សម្រាប់រក្សាលំនឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ក្រៅពីការផ្តល់ហិរញ្ញប្បទាន លោកក៏ចង់ឱ្យធនាគាររដ្ឋមួយនេះ ជួយអភិវឌ្ឍន៍ និងលើកស្ទួយធុរកិច្ចរបស់ម្ចាស់សហគ្រាសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here