មហាសេដ្ឋីឥណ្ឌាលោក Gautam Adani ក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំរបស់សារពត៌មានឥណ្ឌា NDTV

ដោយ: លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនរបស់មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានបង្កើនការទិញភាគហ៊ុននៅក្នុងសារពត៌មាន New Delhi Television Ltd (NDTV) ដល់ជាង៣៧ភាគរយ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត នៃបណ្តាញព័ត៌មានដ៏ពេញនិយមបំផុតមួយរបស់ប្រទេសឥណ្ឌា។

កាលពីសប្តាហ៍មុនលោក Adani បានទិញភាគហ៊ុនប្រហែល២៩,២ភាគរយ នៅក្នុងសារពត៌មាន NDTV តាមរយៈការទិញក្រុមហ៊ុនមួយ ដែលគាំទ្រដោយស្ថាបនិកបណ្តាញទូរទស្សន៍ ដូចជា លោក Radhika Roy និងលោក Prannoy Roy ដែលមានភាគហ៊ុន៣២,៣ភាគរយ នៅក្នុងសារពត៌មាន NDTV។

ការកាន់កាប់សារពត៌មាន NDTV របស់ក្រុមហ៊ុននេះបានបង្កើនការភ័យខ្លាច ក្នុងចំណោមអ្នកកាសែតមួយចំនួនថា មូលដ្ឋានចុងក្រោយមួយនៃប្រព័ន្ធផ្សព្វផ្សាយសេរីរបស់ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្រោមការគំរាមកំហែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនរបស់លោក Adani ទិញយកភាគហ៊ុនរបស់អង្គភាពស្ថាបនិករ NDTV លោក Ravish Kumar ដែលជានាយកប្រតិបត្តិជាន់ខ្ពស់របស់សារព័ត៌មាន NDTV បានលាលែងពីតំណែង។

ទោះយ៉ាងណាក្តី លោក Adani បានយល់ថាការកាន់កាប់សារពត៌មាន NDTV ជា ការទទួលខុសត្រូវជាជាងឱកាសអាជីវកម្ម ដោយបន្ថែមថា លោកបានអញ្ជើញលោក Prannoy Roy ឱ្យបន្តធ្វើជាប្រធាននៅពេលដែលការទិញត្រូវបានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here