ទំហំពាណិជ្ជកម្មរវាងកម្ពុជាថៃរំពឹងកើនឡើងជាង១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា រំពឹងថា ការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នៅឆ្នាំ២០២៣ នឹងមានទំហំកើនឡើងជាង១០ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ២០២២ ក្នុងរង្វង់​ប្រមាណពី១០ ទៅ១៥% ខណៈប្រតិបត្តិអាជីវកម្ម ​ពាណិជ្ជកម្មប្រទេសទាំងពីរបានកំពុងងើប​ល្អ​ប្រសើរឡើងវិញ។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅក្នុង​ពិធីជួបជុំក្រុមធុរកិច្ច អ្នកធ្វើអាជីវកម្មនៅក្នុងកម្ពុជា ដែលជាពេលវេលាមួយយ៉ាងល្អ ដើម្បីពិភាក្សា ពិគ្រោះយោបល់ រវាងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើចំណុចខ្វះខាត ក្នុងគោលដៅជម្រុញលើការធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ កាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មនេះ នៅមុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ​ បានបន្តងើបឡើងយ៉ាងល្អ។ បន្ទាប់ពីស្ថានភាព​នៃ​ការ​ទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា ​បានទប់ស្កាត់យ៉ាងល្អប្រសើរ និងប្រកបដោយទំនុកចិត្តខ្ពស់​ បច្ចុប្បន្នវិនិយោគិនថៃបានចូលមកកម្ពុជា ​ជាបន្តបន្ទាប់ ដើម្បី​ស្វែងរក​ទីផ្សារ និងពង្រីកអាជីវកម្មថ្មីៗបន្ថែម ហើយលំហូរទំនិញ ក៏បានកំពុងប្រតិបត្តិការជា​ធម្មតាឡើងវិញ។

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ នេះ បើតាមទិន្នន័យក្រសួងពាណិជ្ជកម្មថៃ ការ​ធ្វើការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​មានទំហំសរុបជាង៨.៥០០​ លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជានាំចេញទៅប្រទេសថៃ មានទំហំជិត១​ពាន់លានដុល្លារ​ និងថៃនាំចូលមកវិញ មានចំនួនជាង៧ពាន់លានដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here