ប្រទេសឥណ្ឌូណេស៊ីគ្រោងបោះទុនយ៉ាងច្រើនដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែក្នុងឆ្នាំ២០៣៩

ដោយ: លាងហួរ

ហ្សាការតា: ទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែរបស់ប្រទេសឥណ្ឌូណេស៊ី (BAPETEN) បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសឥណ្ឌូនេស៊ីគ្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែនៅឆ្នាំ២០៣៩ ដើម្បីសម្រេចបាននូវការមិនបំភាយឧស្ម័ន និងគាំទ្រតម្រូវការថាមពលក្នុងស្រុក។

លោក Haendra Subekti នាយកនៃទីភ្នាក់ងារសម្រាប់ការដំឡើងនុយក្លេអ៊ែរ និងការត្រួតពិនិត្យសម្ភារៈបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ន កំពុងស្វែងរកវិនិយោគិន ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់រោងចក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “យើងបានព្រាងបទប្បញ្ញត្តិស្តីពីសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រៀបចំទីតាំងសម្រាប់រោងចក្រ និងបង្កើតប្រតិបត្តិការសាកល្បង”។

លោកបន្ថែមថា គម្រោងទាំងអស់នេះត្រូវបានបញ្ចប់ជិតរួចរាល់ហើយ ដោយទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរនឹងមិនត្រូវសាងសង់ ស្ថិតនៅក្នុងតំបន់ ដែលងាយនឹងរញ្ជួយដីនោះទេ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះមាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ ដែល​មាន​ឆន្ទៈ​ ក្នុង​ការ​វិនិយោគ ប៉ុន្តែ​យើង​រំពឹង​ថា ​នឹង​មានវិនិយោគិនកាន់តែច្រើន ​ចង់បោះទុនលើរោងចក្រនេះ”។

ផែនការ​របស់​ឥណ្ឌូនេស៊ី​ក្នុង​ការ​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែ ត្រូវ​បាន​ចែង​ក្រោម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល ​ស្តីពី​ប្រតិបត្តិការ​អាជីវកម្ម​ ដែល​មាន​ហានិភ័យ។ រោងចក្រនេះមានគោលបំណងផ្តល់ថាមពលថ្មី និងកកើតឡើងវិញ សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីសម្រេចដល់គោលដៅនៃការមិនបំភាយឧស្ម័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here