ប្រទេសកម្ពុជាកំពុងជំរុញការនាំចេញចំណីអាហារទៅកាន់សហរដ្ឋ អាមេរិក

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមអ្នកជំនាញបាននិយាយថា សហរដ្ឋអាមេរិកមាននីតិវិធី និងច្បាប់តឹងរ៉ឹងមួយចំនួន សម្រាប់ការនាំចេញចំណីអាហារ ហើយកម្ពុជាមានសក្តានុពល ក្នុងការប្រើប្រាស់ទីផ្សារអាមេរិកដ៏ធំ សម្រាប់ការនាំចេញចំណីអាហាររបស់ខ្លួន។

សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ដែលរួមចំណែករហូតដល់៤៣ភាគរយ នៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកក្កដាក្នុងឆ្នាំ២០២២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំ២០២១ ទំហំនៃការនាំចូលរបស់សហរដ្ឋអាមេរិក ពីកម្ពុជាសម្រេចបាន៨,៧ពាន់លានដុល្លារ ហើយអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។

ប្រភេទទំនិញនាំ​ចេញ​កំពូល​ពី​កម្ពុជា ​ទៅ​អាមេរិក​រួម​មាន​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផលធ្វើ​ដំណើរ។

ក្រុមអ្នកជំនាញកំពូលជឿជាក់ថា កម្ពុជាអាចបង្កើនការនាំចេញចំណីអាហាររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកនាពេលអនាគត ដើម្បីបង្កើនទីផ្សារ និងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូកន្លងទៅសិក្ខាសាលាមួយ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញប្រធានបទ “ការនាំចេញចំណីអាហារទៅកាន់សហរដ្ឋអាមេរិក”ដើម្បីពិនិត្យលើនីតិវិធីផ្សេងៗ នៃការនាំចេញអាហារទៅកាន់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here