ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសឲ្យប្រជាពលរដ្ឋ អាចចូលប្រើប្រាស់ម៉ាស៊ីនបញ្ចូល ថាមពលយានយន្តអគ្គិសនីចំនួន៣បន្ថែមទៀត ក្នុងទីស្ដីការក្រសួង។
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រភេទ(EV Charging Station) ថ្មីនេះមានទីតាំងស្ថិតនៅក្នុងទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន ជាស្ថានីយ ដែលប្រក់ដោយដំបូលសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
ស្ថានីយនេះ មានម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន៣ (មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦) ហើយអាចសាកបាន ចំពោះរថយន្តអគ្គិសនីគ្រប់ប្រភេទ៕