សមាជិកសភាអឺរ៉ុបនិយាយថា EU គួរតែប្តឹងទៅ WTO ជុំវិញច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក

ដោយ: លាងហួរ

អឺរ៉ុប: ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុប បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ ថា សហភាពអឺរ៉ុប(EU) គួរតែដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO)ទាក់ទងនឹងកញ្ចប់ឧបត្ថម្ភធនដល់ថាមពលបៃតង របស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

គិតរហូតមកដល់ពេលនេះសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបបានស្វែងរកការស្រុះស្រួលគ្នា លើបញ្ហាកញ្ចប់ឧបត្ថម្ភនេះ  ដោយពួកគេនឹងព្យាយាមរិះរកដំណោះស្រាយចំពោះកង្វល់ស្តីពី ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្តាសមាជិកសហភាពអឺរ៉ុប មានការព្រួយបារម្ភជាខ្លាំង ចំពោះកញ្ច ប់ទឹកប្រាក់ឧបត្ថម្ភនេះ ដែលមានតម្លៃរហូតទៅដល់៤៣០ពាន់លានដុល្លារជាមួយនឹងការបន្ធូរបន្ថយពន្ធ សម្រាប់ក្រុមហ៊ុនអាមេរិក និងអាចធ្វើឱ្យក្រុមហ៊ុនរបស់អឺរ៉ុបមានការចាញ់ប្រៀប។

បណ្តាប្រទេស​អឺរ៉ុប​បាន​និយាយថា កញ្ចប់ឧបត្ថម្ភធន​ដ៏ធំសម្បើមសម្រាប់ការពារក្រុមហ៊ុនផលិត​កម្ម ​របស់សហរដ្ឋអាមេរិក នៅក្នុងច្បាប់កាត់បន្ថយអតិផរណា​នេះ ​អាចបង្កជា​បន្ទុក​ដ៏​ធ្ងន់​​ធ្ងរមួយ ​ទៅ​លើ​ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដែលកំពុងដាំក្បាលចុះរួចទៅហើយនោះ។

យ៉ាងណាមិញក្រុមមន្ត្រី ដែលតំណាងឱ្យភាគីទាំងពីរសងខាង គ្រោងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះ នៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយ ប៉ុន្តែលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម របស់សភាសហភាពអឺរ៉ុបបានមានប្រសាសន៍ថា លោកលែងរំពឹងថានឹងអាចមានដំណោះស្រាយពីការចរចារនេះទៀតហើយ ដោយសារការប្រែប្រួ លអាចកើតចេញតែបន្តិចបន្តួចប៉ុណ្ណោះ តាមរយៈកិច្ចពិភាក្សានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here