ខេត្តកែបមានទំហំសេដ្ឋកិច្ច៥៤លានដុល្លារ និងមានវិស័យបីជម្រុញ សក្តានុពលសេដ្ឋកិច្ច

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ យោងតាមលទ្ធផល នៃការគណនា​របស់អ្នកជំនាញក្រសួងផែនការបានបង្ហាញថា ​ទំហំសេដ្ឋកិច្ចខេត្ត​ខេត្ត មានប្រមាណ ២១៨,៥៣២ លានរៀល គិតជាដុល្លាប្រហែល៥៤លានដុល្លា​ បើគិតតាមថ្លៃបច្ចុប្បន្ន នៅឆ្នាំ២០២១ ស្មើ ០.២% នៃសេដ្ឋកិច្ចជាតិ​។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា សេដ្ឋកិច្ចខេត្ត​ មានកំណើន ០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០​ ចំណូលសម្រាប់មនុស្សម្នាក់ ១,២០៦$ នៅឆ្នាំ២០២១ និង១,២១៨$ នៅឆ្នាំ២០២០។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយលោករិន វីរៈរដ្ឋលេខាធិការ​ក្រសួងផែនការ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយផលិត​ផល ​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត​កែបកាលពីថ្ងៃទី១ ធ្នូកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងផែនការ​ បានសហការជាមួយមន្ទីរផែនការខេត្ត ក្រោមការសម្រសម្រួលដោយ​ រដ្ឋបាលខេត្ត​ កែប​ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផលិត​ផល​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)ស​ម្រា​ប់ខេត្ត​ ក្រោមអធិបតីភាពលោករិន វីរៈ រដ្ឋលេខា​ធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត​ ព្រមជាមួយនេះ ក៏បានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកជំទាវ សមា​ជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក​ លោកស្រីប្រធានមន្ទីរ​ ក្រុមប្រឹក្សា​ អភិបាលក្រុង​ ស្រុក​ និងមន្រ្តីជំនាញពាក់ព័ន្ធជុំវិញខេត្ត​ផងដែរ។

បណ្ឌិតសោម ពិសិដ្ឋបានគូសបញ្ជាក់ថា​ លទ្ធផល​ផលិត​ផល​ក្នុងស្រុកសរុប(GDP)​ និងសន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់(CPI)សម្រាប់ខេត្ត​ គឺមានសារសំខាន់ណាស់​ សម្រាប់កិច្ចអភិវឌ្ឍន៍ និងវាយតម្លៃពីការរីកចម្រើនសេដ្ឋកិច្ច​ខេត្ត។ លោកបន្តថា តាមរយៈទិន្នន័យនេះ យើងនឹងដឹងពីទំហំសេដ្ឋកិច្ចរបស់ខេត្ត ចំណូល​ជាមធ្យមរបស់មនុស្សម្នាក់ៗ អត្រាអតិផរណាក្នុងខេត្ត និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ផ្សេងៗ​ ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចខេត្តឱ្យ​ទទួលបានលទ្ធផលល្អប្រសើរ​ និងចំគោលដៅ។

លោករិន វីរៈ រដ្ឋលេខាធិការប្រចាំការ​ បានលើកឡើងថា ខេត្តកែបជាខេត្តមួយ ដែល​មានសក្ដានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសិប្បកម្ម ដែលធ្វើឲ្យខេត្តមានការរីកចំរើន និងការអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here