រដ្ឋបាលខេត្តកំពត​គ្រោងចុះ​បញ្ជី​ផលិតផល​ចំនួន២៦បន្ថែមទៀត​ក្រោមគម្រោងភូមិ១ផលិតផល១

ដោយ: លាងហួរ

កំពត: រដ្ឋបាលខេត្តកំពត បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការចុះបញ្ជីផលិតផលចំនួន២៦បន្ថែមទៀត ក្រោមគម្រោងភូមិមួយផលិតផលមួយ (OVOP) បន្ថែមលើផលិតផលដែលបានចុះបញ្ជីស្រាប់ចំនួន២១។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កិច្ចប្រជុំមួយបានរៀបចំឡើងនៅសាលាខេត្តកំពត ដើម្បីពិនិត្យលើគោលនយោបាយជាតិ ពាក់កណ្តាលអា ណត្តិស្តីពីការលើកកម្ពស់ គម្រោងភូមិមួយផលិតផលមួយ(OVOP)សម្រា ប់ឆ្នាំ២០១៦-២០២៦ ដោយកិច្ចប្រជុំនេះ បានផ្តោតលើការផ្សព្វផ្សាយផលិតផលក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរងខេត្តកំពត លោកពេញ ធាមបានមានប្រសាសន៍ថា ការ​ងារជំរុញចលនា OVOP ក្នុងខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ រដ្ឋបាលខេត្តកំពតតែងតែដាស់តឿនដល់លេខាធិការដ្ឋាន ក៏ដូចជាអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាជំរុញចលនានេះ។

លោកអភិបាលរងរូបនេះបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំនៃការអនុវត្តចលនាភូមិមួយផលិតផលមួយ ក្នុងខេត្តកំពតបានចុះបញ្ជីផលិតផលចំនួន២១ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងរៀបចំផលិតផលចំនួន២៦មុខបន្ថែមទៀតដើម្បីដាក់បញ្ចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here