គោលនយោបាយសូន្យកូវីដកំពុងបណ្តាលឱ្យទីផ្សារផលិតកម្មប្រទេសចិនដាំក្បាលចុះខ្លាំង

ដោយ: លាងហួរ

ប៉េកាំង: គោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាលចិន បានធ្វើឱ្យសកម្មភាពផលិតកម្មនៅតាមបណ្តារោងចក្រនានានៅក្នុងប្រទេសចិនបានធ្លាក់ចុះ ក្នុងរយៈពេល២ខែជាប់ៗគ្នាក្នុងខែវិច្ឆិកា។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹង កាលពីថ្ងៃពុធម្សិលមិញនេះថា សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញក្នុងប្រទេសចិន បានធ្លាក់ចុះដល់៤៨ ប្រៀបធៀបនឹង៤៩,២នៅក្នុងខែតុលា។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន Nomura Holdings Inc.បានឱ្យដឹងថា តំបន់ជាច្រើន ដែលកំពុងស្ថិតក្រោមការបិទខ្ទប់ រួមចំណែកលើសពី១/៤ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអាជ្ញាធរចិនបានដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងរ៉ឹង លើទីក្រុងនានាទូទាំងប្រទេស ខណៈករណីឆ្លងទូទាំងប្រទេសបានកើនឡើងខ្ពស់បំផុត។ សញ្ញាថ្មីចុងក្រោយ នៃការរអាក់រអួលផ្នែកសេដ្ឋកិច្ចកើតឡើង បន្ទាប់ពីពលរដ្ឋចិនផ្ទុះការតវ៉ាប្រឆាំងនឹងវិធានការកូវីដសូន្យ នៅក្នុងទីក្រុងធំៗជាច្រើន រួមមាន ទីក្រុងប៉េកាំង សៀងហៃ ឆឹងទូ និងណានជីង។

លោក Zhao Qinghe មន្ត្រីស្ថិតិជាន់ខ្ពស់របស់ NBS បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនបានរងផលប៉ះពាល់ពីកត្តាជាច្រើន រួមមាន ការរីករាលដាលនៃជំងឺឆ្លង បរិយាកាសអន្តរជាតិកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ព្រមទាំងការធ្លាក់ចុះនៃសន្ទស្សន៍អ្នកគ្រប់គ្រងការទិញផងដែរ។

លោក Zhao បានមានប្រសាសន៍បន្តថា ការផ្ទុះឡើងនៃជំងឺកូវីដក្នុងស្រុក កាលពីខែវិច្ឆិកា បានបណ្តាលឱ្យសកម្មភាពផលិតកម្មថយចុះ ហើយការបញ្ជាទិញផលិតផលក៏ធ្លាក់ចុះផងដែរ ដោយសារមានការប្រែប្រួលចុះឡើង ក្នុងការរំពឹងទុកទីផ្សារ។

សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពីកំណើន៣ភាគរយ នៅក្នុងឆ្នាំ២០២២ ដែលនឹងក្លាយជាលទ្ធផលដ៏អាក្រក់បំផុតរបស់ខ្លួន មិនធ្លាប់មាន ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here