ប្រទេសអារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យលំនៅដ្ឋាន និងទីក្រុងឆ្លាតវៃ

ដោយ: លាងហួរ

សេអ៊ូល: រដ្ឋមន្ត្រីក្រសួងទីក្រុង កិច្ចការជនបទ និងលំនៅដ្ឋានរបស់អារ៉ាប៊ីសាអូឌីតលោក Majid Al-Hogail បានជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ លោក Won Hee-ryong ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ី។

លោករដ្ឋមន្ត្រីទាំង២ បានពិភាក្សាគ្នាអំពីក្របខណ្ឌ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឈទីក្រុង លំនៅដ្ឋាន ទីក្រុងឆ្លាតវៃនិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងន័យបម្រើដល់ប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Al-Hogail បានកោតសរសើរចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរបស់ប្រទេសទាំង២ កិច្ចសហប្រតិបត្តិការទ្វេរភាគី និងគុណសម្បត្តិដែលកើតចេញពីការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រ និងភាពជាដៃគូ។

លោករដ្ឋមន្ត្រី​ទាំង​២ ក៏​បាន​សម្ពោធ​វេទិកា​សហប្រតិបត្តិការ​លំនៅ    ដ្ឋាន​អារ៉ាប៊ីសាអូឌីត និង​កូរ៉េ​ខាងត្បូងជាលើក​ដំបូង​ផង​ដែរ។

លោកក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការសម្រាប់កិច្ចសហប្រ​តិ​បត្តិការរវាងប្រទេសនានាលើសកលលោក ដើម្បីពង្រីក និងធ្វើពិពិធកម្មធនធា​នសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។

លោក​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា វេទិកា​លើក​ទី​មួយ​នេះ នឹង​ជួយ​ដល់ភាគី​ទាំង​ពីរ​ ក្នុងការបង្កើត​ការ​យល់​ដឹង​រួម​អំពី​ចក្ខុវិស័យ​ជាតិ គោលនយោ​បាយ​របស់​រដ្ឋាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ទីក្រុងនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here