សម្តេចតេជោ ហ៊ុន សែន កំពុងជំរុញនយោបាយ “១បូក” សម្រាប់វិនិយោគិនបរទេសមកកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងជំរុញនយោបាយ “១បូក” សម្រាប់វិនិយោគិនបរទេស ពោលសម្តេចកំពុងលើកទឹកចិត្តអ្នកវិនិយោគបរទេស ដែលកំពុងវិនិយោគនៅប្រទេសជាប់កម្ពុជា ឱ្យបន្តវិនិយោគនៅកម្ពុជា តាមគំរូរបស់មីនេបៀ។

ថ្លែងក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នៅថ្ងៃទី០១ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “មីនេបៀជាបទពិសោធន៍ធំមួយដែលខ្ញុំបានប្រើប្រាស់ ដើម្បីទាក់ទាញវិនិយោគិនពីប្រទេសដ៏ទៃ ដូចជា កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត។ អំពីគម្រូ “១បូក ដោយបានបង្ហាញពីគម្រូជោគជ័យរបស់មីនេបៀ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបន្តថា ការពង្រីកខ្លួនរបស់ក្រុមហ៊ុន មីនេបៀពីប្រទេសថៃ ត្រូវបានចាត់ទុកថាជាគម្រូ “១បូក” ដោយកាលពីដំបូងក្រុមហ៊ុនមួយនេះមានដើមទុនត្រឹមតែ៣២លានដុល្លារតែប៉ុណ្ណោះ តែឥលូវនេះបានពង្រីកខ្លួនរហូតដល់ជាង៦០០លានដុល្លារអាមេរិក។

សម្តេចតេជោបានបន្ថែមថា “ចំណុចនេះ អាចធ្វើឱ្យអ្នកវិនិយោគិនត្រូវធ្វើការគិតគូរថា គាត់អាចវិនិយោគិននៅក្នុងប្រទេសថៃ ហើយអាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្នុងករណី ដែលប្រទេសថៃជួបហានិភ័យអ្វីមួយ ចង្វាក់ផ្គត់ផង់នៅតែអាចបន្តបានដដែល តាមរយៈការបង្កើនការផលិតនៅក្នុងប្រទេសកម្ពុជា”។

សម្តេចតេជោលើកឡើងថា នាពេលកន្លងមក នៅពេលប្រទេសមួយមានបញ្ហាវិបត្តិជំងឺ ក្រុមហ៊ុនទាំងនោះទទួលបានការផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាជំនួសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here