ប្រទេសរុស្ស៊ីនិយាយថាខ្លួននឹងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាវុធនុយក្លេអ៊ែរនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ម៉ូស្គូ: រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសរុស្ស៊ីនឹងយកចិត្តទុកដាក់ជាពិសេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ២០២៣ខាងមុខ។

លោក Shoigu បានអត្ថាធិប្បាយតាមទូរទស្សន៍ថា រុស្ស៊ីក៏នឹងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងមីស៊ីលរបស់ខ្លួន ហើយសម្ភារៈបរិក្ខារនានាកំពុងត្រូវបានសាងសង់ ដើម្បីបំពាក់ប្រព័ន្ធមីស៊ីលថ្មី។  រុស្ស៊ី​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ​ធំ​ជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​ក្បាល​គ្រាប់​ជិត​៦.០០០​គ្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់បញ្ចូលទឹកដីដែលរុស្ស៊ី បានឈ្លានពានពីអ៊ុយក្រែន នៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ដោយព្រមានថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដីរបស់រុស្ស៊ី តាមគ្រប់មធ្យោបាយ ដែលមានចំណែកសហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីអំពីផលវិបាក នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។

ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាគ្នា នៅទីក្រុងគែរក្នុងសប្តាហ៍នេះ ស្តីពីសន្ធិសញ្ញាមានស្រាប់ New START ដែលកំណត់ចំនួនក្បាលគ្រាប់អាចដាក់ពង្រាយបាន។

ទោះជាយ៉ាងណាក្តីទីក្រុងម៉ូស្គូ បានដកខ្លួនចេញនៅមុនថ្ងៃនៃកិច្ចប្រជុំ ដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីអាកប្បកិរិយាប្រឆាំងរុស្ស៊ី និងព្យាយា​មរៀបចំសន្ធិសញ្ញា ដើម្បីផលប្រយោជន៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here