ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ទី៦ជាទីក្រុងល្អបំផុតលើពិភពលោកសម្រាប់ជនបរទេសរស់នៅ

ដោយ: លាងហួរ

បាងកក: យោងតាមការស្ទង់មតិថ្មីមួយបានឱ្យដឹងថា ទីក្រុងចំនួន៣ផ្សេងគ្នាស្ថិតលើទ្វីបចំនួន៣ដាច់ដោយឡែកពីគ្នាបានជាប់ចំណាត់ថ្នាក់ដ៏ល្អបំផុត សម្រាប់ជនបរទេស ក្នុងការរស់នៅ និងធ្វើការ។ ក្នុងនោះ ទីក្រុងបាងកក ប្រទេសថៃត្រូវបានគេវាយតម្លៃថាស្ថិតក្នុងចំណាត់ថ្នាក់ទី៦។

ទីក្រុង Valencia របស់ប្រទេសអេស្ប៉ាញ បានឈរនៅលើកំពូលតារាង InterNations Expat City Ranking ក្នុងឆ្នាំ២០២២ ដោយគិតពីគុណភាពនៃជីវិត ការដឹកជញ្ជូនសាធារណៈ និងឱកាសកីឡា តាមពីក្រោយដោយទីក្រុងឌូបៃ ចំណែកទីក្រុង Mexico ជាប់ចំណាត់ថ្នាក់លេខ៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងម៉ៃអាមីបានជាប់ចំណាត់ថ្នាក់លេខ១២ នៅអាមេរិកខាងជើងក្នុងបញ្ជីនេះ ដោយទីក្រុងញូវយ៉កឈរនៅលេខ១៦ និងទីក្រុងតូរ៉ុនតិស្ថិតក្នុងចំណាត់ថ្នាក់ទី១៩ ចំណែកទីក្រុង​ឡុងដ៍​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៤០។

ចំណែក ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់លេខ៦ ដោយសារទីក្រុងនេះមានតម្លៃរស់នៅទាប តុល្យភាពជីវិតនិងការងារ។ ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ទទួលបានចំណាត់ថ្នាក់ទី៨ ហើយប្រទេសសិង្ហបុរីបានឈរនៅលំដាប់កំពូលទាំង១០៕

LEAVE A REPLY

Please enter your comment!
Please enter your name here