រុស្ស៊ីស្នើសុំឱ្យឥណ្ឌាជួយផ្គតផ្គង់ផលិតផលឧស្សាហកម្មសម្រាប់វិស័យសំខាន់របស់ខ្លួន ខណៈរងទណ្ឌកម្មជុំទិស

ដោយៈ សុខុម

ញូវដេលី: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលក្រុងមូស្គូបានស្នើសុំឱ្យប្រទេសឥណ្ឌា ជួយផ្គត់ផ្គង់ផលិតផលសំខាន់ៗ ជាង៥០០មុខរួមទាំងគ្រឿងបន្លាស់សម្រាប់រថយន្ត យន្តហោះ និងរថភ្លើងផងដែរ។

សំណើរនេះ បានកើតមានខណៈទណ្ឌកម្មជុំទិសបានធ្វើឱ្យរុស្ស៊ី លំបាកខ្លាំងក្នុងការរក្សាឱ្យឧស្សាហកម្មសំខាន់ៗ របស់ខ្លួនបន្តដំណើរការទៅមុខ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឱ្យដឹងថា គេមិនច្បាស់នោះទេថា តើទីបំផុតទំនិញក្នុងចំនួនប៉ុន្មាន នឹងត្រូវនាំចេញទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែប្រភពពីរដ្ឋាភិបាលឥណ្ឌា បានទម្លាយឱ្យដឹងថា សំណើសុំផ្គង់ផ្គង់នេះគឺច្រើនខ្លាំងណាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបន្តថា ប្រទេសឥណ្ឌា មានបំណងចង់ជំរុញពាណិជ្ជកម្ម តាមរបៀបនេះខ្លាំងណាស់ ខណៈខ្លួនព្យាយាមបង្រួមឱនភាពពាណិជ្ជកម្មជាមួ​យរុស្ស៊ីឱ្យមកនៅតូច។ ទោះជាយ៉ាងណា ក្រុមហ៊ុនមួយចំនួនបានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាពដែលអាចបំពានទណ្ឌកម្ម របស់លោកខាងលិច។

ប្រភពមួយនៅផ្នែកឧស្សាហកម្មក្នុងទីក្រុងមូស្គូ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារវាជាបញ្ញាដ៏រសើបបានលើកឡើងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសរុស្ស៊ី បានស្នើសុំឱ្យក្រុមហ៊ុនធំៗ ជួយផ្គត់ផ្គង់វត្ថុធាតុដើម និងឧបករណ៍ដែលពួកគេត្រូវការជាចាំបាច់។

ប្រភពដដែលបន្ថែមទៀតថា ភាគីទាំង២នឹងពិភាក្សាចរចាគ្នាបន្ថែមទៀតលើលក្ខខណ្ធ និងចំនួនទំនិញដែលត្រូវផ្គត់ផ្គង់។

ទោះជាយ៉ាងណា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ី និងក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ព្រមទាំងខុទ្ទកាល័យប្រធានាធិបតីរបស់ឥណ្ឌា មិនបានឆ្លើយបំភ្លឺភ្លាមៗទេជុំវិញរឿងនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here