រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើទូចជប៉ុនជម្រុញអ្នកធុរកិច្ចជប៉ុនបង្កើនការ វិនិយោគនៅកម្ពុជា

 ដោយៈ គង់ សិរីម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកប៉ាន​ សូរស័ក្តិបានស្នើឲ្យលោក

MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជួយជម្រុញអ្នកធុរកិច្ចជប៉ុនមកវិនិយោគនៅកម្ពុជា។

លោកលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកMIKAMI MASAHIRO ដែលបានជួបសម្តែងការគួរសមនិងជម្រាបលា ក្នុងពេលលោកទូតបញ្ចប់អាណត្តិកាទូតនៅកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនោះ លោកប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកអគ្គរាជទូត នូវសមិទ្ធិផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម ពីសំណាក់វិនិយោគិន និងធុរជនជប៉ុនមកកាន់តំបន់អាស៊ាន ជាពិសេសមកកាន់កម្ពុជាផ្ទាល់តែម្ដង។

លោកបន្តថា លោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹង លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផ្អែកលើការជឿទុកចិត្តដ៏រឹងមាំ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ទៅកាន់ដំណាក់កាលថ្មីមួយទៀត និងឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុននៅឆ្នាំ២០២៣។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានកោតសរសើរនូវការទទួលបានជោគ ជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា​ក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះ លោករដ្ឋមន្រ្តីផ្ទាល់ ដែលបានទទួលជោគជ័យ ក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកអគ្គរាជទូត បានវាយតម្លៃខ្ពស់ផងដែរនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ នឹងបានជឿជាក់យ៉ាងមុតមាំថា កិត្តិនាមរបស់កម្ពុជា នឹងកាន់តែត្រូវបានទទួលស្គាល់ ក្នុងតំបន់ និងសាកលលោក បន្ទាប់ពីការទទួលបានភាពជោគជ័យ ក្នុងការធ្វើជាប្រធា​នអាស៊ានក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here