ជប៉ុនប្រកាសផ្ដល់ជំនួយឥតសំណ៣,៦លានដុល្លារសម្រាប់ឡាវធ្វើជាប្រធានផ្លាស់វេនរបស់អាស៊ាន ឆ្នាំ២០២៤

សុខុម

វៀងចន្ទន៍: ប្រទេសឡាវ នឹងធ្វើជាប្រធានផ្លាស់វេនរបស់អាស៊ាន នៅឆ្នាំ២០២៤ ហើយដើម្បីជួយគាំទ្រដល់កិច្ចការនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ៣.៦៣២.០០០ដុល្លារអាមេរិក ដល់ប្រទេសឡាវ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា។

ការជួយគាំទ្រពីសំណាក់រដ្ឋាភិបាលជប៉ុន នេះរួមមានទាំងការផ្ដល់រថយន្ត Hybrid ចំនួន៣៣គ្រឿងសម្រាប់ដឹកក្រុមមន្ត្រីថ្នាក់ក្រសួង និងឧបករណ៍មួយចំនួនទៀតដែលមានសារៈសំខាន់សម្រាប់កិច្ចប្រជុំអាស៊ាន ផ្សេងៗទៀតដែលនឹងត្រូវរៀបចំឡើងនៅពេញមួយឆ្នាំ២០២៤ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួយរថយន្តទាំងនេះគឺជារថយន្ត Hybrid ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានដើម្បីជួយគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងការបំភាយឧស្ម័នផ្ទះកញ្ចក់។

បើធៀបទៅនឹងឆ្នាំ២០១៦ ដែលពេលនោះប្រទេសឡាវ ជាប្រធានផ្លាស់វេនអាស៊ាន គណៈប្រតិភូ និងក្រុមអ្នកសារព័ត៌មានដែលមកពីបណ្ដាប្រទេសចូលចូល នឹងត្រូវការប្រព័ន្ធសារគមនាគមន៍ដែលមានសមត្ថភាពខ្ពស់ដើម្បីបំពេញកិច្ចការរបស់ពួកគេដោយរលូននៅក្នុងឆ្នាំ២០២៤។

ហេតុដូច្នេះហើយ វាពិតជាចាំបាច់ណាស់ដែលត្រូវដំឡើងឧបករណ៍ដែលមានសមត្ថភាពខ្ពស់ដើម្បីផ្ដល់សេវាកម្មទាំងនេះ។

វាពិតជាសំខាន់ណាស់សម្រាប់កិច្ចប្រជុំអន្តរជាតិការពារសារគមនាគមន៍ដ៏មានសារៈសំខាន់ ពីការគំរាមកំហែងវាយប្រហារតាមប្រព័ន្ធអនឡាញដូចជាភេរវកម្មតាមអ៊ីនធឺណិតជាដើម៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here