ក្រុងព្រះសីហនុទាក់ទាញគម្រោងវិនិយោគសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ចំនួន២តម្លៃជាង៣៣២លានដុល្លារអាមេរិក

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ក្រុងព្រះសីហនុទាក់ទាញបានគម្រោងវិនិយោគលើទីផ្សារសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន២គម្រោងទៀត ដែលមានទុនវិនិយោគសរុបចំនួន៣៣២លានដុល្លារអាមេរិក។

គម្រោងទាំងពីរនេះត្រូវបានអនុម័ត ក្នុងពេលដែលទីផ្សារអចលនទ្រព្យរបស់ក្រុងព្រះសីហនុត្រូវបានមើលឃើញថា កំពុងរង់ចាំការត្រលប់មកវិញនៃអ្នកវិនិយោគជនជាតិចិន ដើម្បីឱ្យគម្រោងអាគារនានាដែលជាប់គាំង ចាប់ផ្តើមដំណើរការឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគទី១ គឺ សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត របស់ក្រុមហ៊ុន MARITIME CITY CO., LTD ដែលត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

គម្រោងនេះមានចំនួន៥៨២បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ១៦៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៤៥៥កន្លែង។

គម្រោងទី២ គឺ សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ របស់ក្រុមហ៊ុនចិន “HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” ដែលវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ។ គម្រោងនេះមានចំនួន៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here