ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងប្រែក្លាយប្រទេសជាអ្នកនាំចេញសព្វាវុធធំជាងគេបំផុតទី៤នៅលើពិភពលោក

ដោយ: លាងហួរ

សេអ៊ូល: ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានសន្យាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការនាំចេញសព្វាវុធ និងធានា ឱ្យបាននូវបច្ចេកវិទ្យាការពារជាតិដ៏ទំនើប ក្នុងគោលបំណងកសាងឧស្សាហកម្មអាវុធ និងប្រែក្លាយខ្លួនជាប្រទេសនាំចេញអាវុធធំជាងគេទី៤ នៅលើពិភពលោក។

កាលពីពេលកន្លងទៅថ្មីៗនេះ លោក Yoon Suk-yeol បានរៀបចំកិច្ចប្រជុំស្តីពី ការលើកកម្ពស់ការនាំចេញផ្នែកការពារជាតិ ជាលើកដំបូងចាប់តាំងពីលោក បានចូលកាន់តំណែងកាលខែឧសភា ដើម្បីរិះរកវិធីផ្លាស់ប្តូរផ្នែកសំខាន់នៃឧស្សាហកម្ម ពីការផ្គត់ផ្គង់ក្នុងស្រុកទៅជាការនាំចេញ។

លោក Yoon បានថ្លែងក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅក្រុមហ៊ុនអភិវឌ្ឍន៍យន្តហោះចម្បាំងតែមួយគត់ របស់ប្រទេសកូរ៉េខាងត្បូងKorea Aerospace Industries ក្នុងទីក្រុង Sacheonថា ឧស្សាហកម្ម​ការពារជាតិ​ គឺជា​ម៉ាស៊ីន​កំណើននាពេល​អនាគត​ និង​ជា​ចំណុច​ស្នូល​នៃ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ជាមួយនឹងការប្រកួតប្រជែ ងកាន់តែខ្លាំងឡើងសម្រា​ប់ឧត្តមភាពខាងបច្ចេកវិទ្យា យើងត្រូវធានាឱ្យបាននូវការប្រកួតប្រជែ​ងផ្នែកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធសព្វាវុធរបស់យើង សម្រាប់សង្គ្រាមនាពេលអនាគត”។

លោក Yoon បានអំពាវនាវឱ្យមានលក្ខខណ្ឌល្អប្រសើរ សម្រាប់អ្នកម៉ៅការផ្នែកការពារជាតិ ដើម្បីអនុវត្តការស្រាវជ្រាវ ការវិនិយោគ និងការបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមានសមត្ថភាពជំរុញរចនាសម្ព័ន្ធ ឧស្សាហកម្មផលិតអាវុធសម្រាប់តែការនាំចេញ។

កិច្ចប្រជុំនេះបានរៀបចំឡើងរយៈពេល៤ខែ បន្ទាប់ពីកូរ៉េខាងត្បូងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសព្វាវុធដ៏ធំបំផុត មិនធ្លាប់មានជាមួយប្រទេសប៉ូឡូញ ដែលប៉ាន់ស្មានថា មានទំហំទឹកប្រាក់រហូតដល់២០ពាន់ពាន់លានវ៉ុន(១៥ពាន់លានដុល្លារ) រួមមានការនាំចេញរថក្រោះ និងយន្តហោះចម្បាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here