រដ្ឋមន្រ្តីកសិកម្មថ្មីបង្ហាញពីឆន្ទៈកែទម្រង់លើវិស័យកសិកម្ម

 ដោយៈ វិជ័យ

ភ្នំពេញៈ  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើការងារកំណែទម្រង់វិស័យកសិកម្ម ទោះបីមានការរិះគន់ខ្លះ មកលើរូបលោកក្តី ក៏មិនអាចបង្អាក់សកម្មភាព ការងាររបស់លោកបានដែរ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីកសិកម្ម បានធ្វើឡើងនាពេលថ្មីៗនេះ ក្នុងឱកាសលោកចុះជួបប្រជាសហគមន៍កសិករ តាមបណ្តាខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណាបានមានប្រសាសន៍បញ្ជាក់ថា មកដល់ពេលនេះ មានអ្នកជេរខ្ញុំ មានអ្នកសប្បាយចិត្ត មានអ្នកលើកទឹកចិត្ត ក៏មានអ្នកជេរ មានអ្នករិះគន់ សួរថាតើប៉ះពាលអ្វីដល់ខ្ញុំទេ ខ្ញុំជម្រាបជូនថាមិនប៉ះពាល់ទេ ខ្ញុំនៅតែធ្វើតាមដំណើរតទៅមុខដដែល”។ លោកបន្តថា​ “តាមពិតសារនេះមិនមែនសម្រាប់អ្នករិះគន់ខ្ញុំទេ សម្រាប់អ្នកដែលស្រឡាញ់ខ្ញុំ អ្នកដែលចូលចិត្តខ្ញុំ គាត់ផ្ញើសារមកច្រើន គាត់ថាប្អូន បងធ្វើតិចៗបានហើយ កុំធ្វើច្រើនពេកខ្លាចគេជេរ គេជេរច្រើនណាស់ ឬមិនអីចឹងទេ គាត់ប្រាប់មកវិញថាប្អូនកុំនិយាយអី ធ្វើសិនទៅ តែនិយាយគេជេរហើយ”។

លោកបន្តទៀតថា “ខ្ញុំជម្រាបជូនទៅវិញថា អត់ទេ ខ្ញុំនៅតែបន្តធ្វើ ខ្ញុំនៅតែបន្តនិយាយ អត់មានថ្ងៃដែលខ្ញុំមិនអាចធ្វើអីបានទេ ព្រោះខ្ញុំជាមនុស្សចូលចិត្តធ្វើការ បើខ្ញុំមិនធ្វើការងារនេះ ក៏ខ្ញុំត្រូវទៅធ្វើការងារអីផ្សេងដែរ”។លោកបន្តដោយបញ្ជាក់យ៉ាងមុតមាំថា “ខ្ញុំមិនអាចមិននិយាយបានទេ ព្រោះថាការងារដែលធ្វើ គឺជាការងារដែលប្រមូលកម្លាំង សរុបសម្រាប់ធ្វើ បើខ្ញុំមិនពន្យល់ទៅគ្រប់ទីកន្លែង គ្រប់ចង្វាក់ផលិតកម្ម កសិកម្មទាំងមូល តើមានថ្ងៃណា ដែលបងប្អូនបានយល់ហើយចូលរួម ខ្ញុំនៅតែបន្តនិយាយ ទា​ល់តែខ្ញុំនិយាយទើបបានធ្វើកើត ការដឹកនាំក្នុងវិស័យគឺអីចឹង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here