ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ “មួយជំហាន គ្មានប្លាស្ទិក”

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនALL DREAMS CAMBODIA​ បានសហការ ជាមួយក្រសួងបរិស្ថាន ក្នុងការជួបជុំគ្នាសម្អាតមួយផ្នែកតូច នៃរាជធានីភ្នំពេញ ក្រោមប្រធានបទ “មួយជំហាន គ្មានប្លាស្ទិក”(ONE ​STEP ​NO​PLASTIC)។

កម្មវិធីនេះមានការចូលរួម ពីសមាជិក សមាជិកា ស្ថាប័នមន្ទីរពាក់ព័ន្ធ អង្គការដៃគូ សង្គមស៊ីវិល ក្រុមយុវជន ក្រុមកាយារិទ្ធ និងក្រុមកកាបាត និងប្អូនៗសិស្សានុសិស្ស ចូលរួមប្រមាណ ៧០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង ប្រយុទ្ធប្រឆំាង ការបំពុលបរិស្ថាន និងការលើកទឹកចិត្ត ដល់សាធារណ:ជន ជាពិសេសយុវជន អោយមានស្មារតី ភ្ញាក់រលឹកខ្ពស់ និងចូលរួមសកម្មភាព សង្គម ក៏ដូចជាស្រលាញ់ និងចូលរួមសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅ ទេសចរណ៍ ប្រកបដោយ និរន្តរភាព និងភាពទាក់ទាញស្រស់បំព្រង។

បន្ទាប់ ពីមតិសំណេះសំណាល ចប់កម្មវិធីយុទ្ធនាការ“មួយជំហានន គ្មានប្លាស្ទិក”(ONESTEPNOPLASTIC) បានចាប់ផ្តើម ក្នុងនោះដោយមានគោលដៅ ជម្រើសទីតាំងចំនួន ៤កន្លែង រួមមាន: ទី១ តំបន់ចាប់ផ្តើម ពីក្រោមស្ពានជ្រោយចង្វារ តាមមាត់ទន្លេ រហូតទៅដល់ស្ពានបាទ្បេ ទី២តំបន់ចាប់ផ្តើមពីស្ថាននីយរថភ្លើង តាមបណ្តោយផ្លូវរថភ្លើង រហូតដល់ក្រោ​យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទី៣ តំបន់ក្បែរផ្សារទំនើបអុីអន១ រហូតដល់ទីតាំកោះពេជ្រ និងទី៤ តំបន់ចាប់ពីកំពង់ផែស្វ័យតភ្នំពេញ ដល់ប្រៃសណីយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here