ក្រសួងប្រៃសណីយ៍បញ្ជូនមន្រ្តីជាង៣០០រូបចុះពិនិត្យវឌ្ឈនភាពការងារពង្រឹងគុណភាពសេវាកម្មទូរស័ព្ទនិងអ៉ីនធើណេតនៅក្នុងបុរីប៉េង ហួត

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​ចាត់ក្រុមការងារចំនួន​៣២៥រូប​ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ពង្រឹងគុណភាពសេវាទូរគ​មនាគមន៍នៅបុរី​ ប៉េង​ ហួត​ និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ។

កាលពីចុងសប្តាហ៍មុន ក្រោមការចង្អុលបង្ហាញរបស់លោកជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងនិយ័តករទូរគមនាគមន៍កម្ពុជា​ ចំនួន ៣២៥រូប បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារ ពង្រឹងគុណភាពសេវាទូរគ​មនាគមន៍នៅ បុរី ប៉េង​ ហួត​ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើការងារបច្ចេកទេស ដែលអ្នកជំនាញបានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់​ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីបទពិសោធន៍ជាក់ស្ដែង របស់អ្នកប្រើប្រាស់ពីការប្រែប្រួលនៃគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន​ ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែន របស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។​

គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៨បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុនCellcard ចំនួន១០ ស្ថានីយ៍ ក្រុមហ៊ុន Metfone ចំនួន៦ស្ថានីយ៍ និងក្រុមហ៊ុន Smart ចំនួន ១២ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍ អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

សមាជិកក្រុមការងារទាំង​៣២៥​ រូប បានស្ទង់មតិ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់ នៅតាមផ្ទះនៅគ្រប់គម្រោង​ សំដៅជំរុញការដោះស្រាយបញ្ហាសេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

នាឱកាសនោះដែរ ក្រុមហ៊ុន​ បុរី​ ប៉េង​ ហួត​ ក៏បាន សហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ​ សម្របសម្រួលការចុះសម្ភាសន៍តាមផ្ទះ ក្នុងសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជុំវិញការប្រើប្រាស់សេវាទូរសព្ទ​ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀប​ចំ​ជាដំណោះស្រាយនៅតាមបុរីនានាផងដែរ៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here