រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាង៨៦០លានដុល្លារអាមេរិកលើការឧបត្ថម្ភជនក្រីក្រនិងងាយរងគ្រោះដោយសារកូវីដ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឱ្យដឹងថា សរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ (២៩លើក) អស់ថវិការដ្ឋចំនួន៣,៤៧ទ្រីលានរៀល ឬស្មើនឹងប្រមាណ៨៦៨លានដុល្លារអាមេរិក។

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃសុក្រនេះ។

សេចក្តីប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជាតិជំនួយសង្គម បានបញ្ជាក់ថា ការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅតែបន្ត ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១១ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២មានរយៈពេល៣០ថ្ងៃ និងការបើកផ្តល់ជុំទី១១ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាស្ថានភាពកូវីដ១៩ក្នុងប្រទេសមានភាពប្រសើរឡើងជាមុនក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើការអនុគ្រោះដល់អាជីវកម្ម ដែលនៅរងផលប៉ះពាល់ ក៏ដូចជាប្រជាពលរដ្ឋ ដែលងាយរងគ្រោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here