NBC៖ សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗបានបន្តងើបឡើងវិញជាលំដាប់

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗ បានបន្តងើបឡើងវិញជាលំដាប់ ដែលជាលទ្ធផលនៃភាពជោគជ័យពីការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២២ថា បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា មានកម្រិតតិចតួចបំផុត និងមិនមានអ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ ដែលការណ៍នេះបានអនុញ្ញាតឱ្យ សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យចម្បងៗ បន្តងើបឡើងវិញជាលំដាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងណា ផែនការនៃការស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយពាក់ព័ន្ធគួរត្រូវបានសិក្សា និងពិភាក្សាឱ្យបានស៊ីជម្រៅ ហើយដើម្បីប្រមូលធាតុចូលសំខាន់ៗ។ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទស្រាវជ្រាវស្តីពីដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩ សម្រាប់ ឆ្នាំ២០២២នេះ។

លោកស្រីបានអះអាងថា​ សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នឹងប្រមូលធាតុចូលបន្ថែម សម្រាប់ការពិចារណាដាក់ចេញគោលនយោបាយថ្មីៗបន្ថែម ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើតភាពធន់ក្រោយកូវីដ១៩។

លោកស្រី Alissar Chaker តំណាងUNDPប្រចាំកម្ពុជា ដែលបានសហការរៀបចំសន្និសីទនេះឡើង បានលើកឡើងដែរថា ការពង្រឹងភាពធន់ក្រោយកូវីដ-១៩ គឺជាការត្រៀមលក្ខណៈទទួលយកនូវ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ហើយបញ្ហាប្រឈមនេះ ត្រូវតែធ្វើការដោះស្រាយដោយជាក់ស្តែង ផ្តោតទៅលើការវិនិយោគ ធានារ៉ាប់រង នវានុវត្តន៍បច្ចេកវិទ្យា និងការគាំពារសង្គមជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here