ពលរដ្ឋវៀតណាម ចំណាយលើថ្នាំជក់រហូតដល់ទៅ២ពាន់លានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗ

ដោយៈ សុខុម

ហាណូយ: សិក្ខាសាលាមួយស្ដីពី ការប្រើប្រាស់ថ្នាំជក់នៅវៀតណាម បញ្ហាប្រឈម ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាំងនោះ ត្រូវបានក្រសួងព័ត៌មាន និងសារគមនាគ​មន៍វៀតណាម រៀបចំឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ រួមទាំងការដាក់ចេញគោលនយោបាយទាក់ទិននឹងពន្ធថ្នាំជក់ ការព្រមានអំពីគ្រោះថ្នាក់ដល់សុខភាព បម្រាមលើការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការផ្សព្វផ្សាយ និងការឧបត្ថម្ភ ការគាំទ្រការឈប់ជក់បារី ការកសាងបរិស្ថានដែលគ្មានផ្សែងបារី និងយុទ្ធនាការទំនាក់ទំនង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃថ្នាំជក់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា អត្រានៃការប្រើប្រាស់ថ្នាំជក់ ក្នុងប្រទេសវៀតណាម នៅតែមានកម្រិតខ្ពស់ ជាពិសេសក្នុងចំណោមបុរសៗ។

ផលិតផលថ្នាំជក់គឺសម្បូរបែបណាស់ ហើយបារីមានលក់គ្រប់ទីកន្លែង ចំណែកឯអត្រាពន្ធលើប្រាក់ចំណូល ពិសេសសម្រាប់ថ្នាំជក់ក្នុងប្រទេសវៀតណាម គឺទាបបំផុតនៅក្នុងតំបន់អាស៊ាន។

លោក Ho Hong Hai អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់នៃក្រសួងព័ត៌មាន និងសារគមនាគមន៍បានលើកឡើងថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១៥ លើពិភពលោកទាក់ទិននឹងចំនួនអ្នកជក់បារី ដែលមានចំនួនដល់ទៅ១៥,៦លាននាក់។

លោក Ho Hong Hai បានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់សរុបដែលប្រជាជនវៀតណាម ចំណាយលើថ្នាំជក់ក្នុងមួយឆ្នាំៗ គឺអស់យ៉ាងច្រើនសន្ធា​ប់រហូតប្រមាណ២ពាន់លានដុល្លារអាមេរិក៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here