ឧកញ៉ាចាន់ សុឃាំងជាប់ឆ្នោតក្លាយជាប្រធានសហព័ន្ឋស្រូវ អង្ករ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកឧកញ៉ាចាន់ សុឃាំងបានជាប់ឆ្នោតជាប្រធានសហព័ន្ឋស្រីវ អង្ករ ដោយលោកទទួលបានការគាំាំទ្រ ពីសមាជិកអង្គបោះឆ្នោតចំនួន១២៩សម្លេង នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤។

ការរៀបចំពិធីបើកសន្និបាតនេះ មានការចូលជាអធិបតីពីលោកឧប​នាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ឋជាច្រើន។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះផងដែរ បានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើង ក្រោមកិច្ចប្រឹងប្រែងសម្របសម្រួល របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាល បច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល៩ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់អាណត្តិទី៣ ដែលបានបោះឆ្នោតរៀបចំថ្នាក់ដឹកនាំ នៅថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩ ដែលមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំ ដោយ​មានការបែងចែកការងារប្រតិបត្តិ និងការត្រួតពិនិត្យ (Check and Balance) ដែលមានប្រធានសហព័ន្ធ ដែលជាតួអង្គដឹកនាំការងារប្រតិបត្តិ ដឹកនាំដោយ ឧកញ៉ា សុង សារ៉ន និងក្រុមប្រឹក្សាភិបាល ដែលមានសមាភាពសរុបចំនួន ២៥រូប ដែលមានប្រធានដឹកនាំដោយ ឧកញ៉ា ហ៊ុន ឡាក់ ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃអាណត្តិទី៣ ក៏ជាថ្ងៃចាប់ផ្តើមនៃអាណត្តិទី៤ ។

សម្រាប់រយៈពេល ៣ឆ្នាំ នៃអាណត្តិទី៣ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ទោះស្ថានការណ៍នៃកូវីដ-១៩ ក្រសួងពាណិជ្ជកម្មបានឃើញនូវវឌ្ឍនភាពសំខាន់ៗ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចការងារជាច្រើន។

យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលលើ ឧកញ៉ាសុង សារ៉ន បានសំឡេង២៤ លើ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។

ក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ ប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ ដែលទើបទទួលបានការបោះឆ្នោតគាំទ្រ ព្រមទាំងបានណែនាំឱ្យសមាជិក សមា​ជិកានៃសហព័ន្ធស្រូវអង្ករ និងដៃគូពាក់ព័ន្ធទាំងអស់ បន្តការខិតខំប្រែងអភិ​វឌ្ឍវិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here