កាតាចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិន សម្រាប់រយៈពេលវែងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ដោយៈ សុខុម

CNN: លោក Saad al-Kaabi ប្រធានក្រុមហ៊ុនថាមពលកាតា QatarEnergy បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ថា ក្រុមហ៊ុនរបស់លោក បានចុះកិច្ចព្រមព្រៀងលក់-ទិញរយៈពេល២៧ឆ្នាំ ជាមួយក្រុមហ៊ុនថាមពលចិន Sinopec ដែលជាកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រ។

ក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីដូហា (Doha) មុនពេលចុះកិច្ចព្រមព្រៀងនេះបន្តិច លោកSaad al-Kaabi បានលើកឡើងថា “ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កិច្ចព្រមព្រៀងលក់ -ទិញដំបូងបង្អស់សម្រាប់គម្រោង North Field East គឺផ្គត់ផ្គង់ឧស្ម័នឱ្យទៅក្រុមហ៊ុនថាមពល Sinopec របស់ប្រទេសចិនរយៈពេល២៧ឆ្នាំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “វាជាកិច្ចព្រមព្រៀងរយៈពេលវែង ហើយមានសារៈសំខាន់សម្រាប់ទាំងអ្នកលក់ និងអ្នកទិញ”។

North Field គឺជាផ្នែកមួយនៃការដ្ឋានយកឧស្ម័ន ដ៏ធំបំផុតរបស់ពិភពលោកដែលប្រទេសកាតា កាន់កាប់រួមគ្នាជាមួយប្រទេសអ៊ីរ៉ង់ ដែលហៅវាថា South Pars។

ក្រុមហ៊ុន QatarEnergy កាលពីដើមឆ្នាំនេះបានចុះកិច្ចព្រមព្រៀងសម្រាប់គម្រោងទី១ North Field East និងគម្រោងទី២ ដែលពង្រីកធំជាងមុន North Field ដែលនឹងជួយបង្កើនសមត្ថភាព ចម្រាញ់ឧស្ម័នរបស់ប្រទេសកាតា ពី៧៧លានតោនក្នុង១ឆ្នាំ ឱ្យឈានដល់១២៦លានតោនក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០២៧។

ក្រោយមកទៀត ក្រុមហ៊ុននេះក៏បានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាដៃគូសម្រាប់គម្រោងទី២ North Field South ផងដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here