ទីផ្សារភាគហ៊ុនអាស៊ីប្រឹងប្រែងងើបឡើងវិញ ស្របពេលវិនិយោគិនបារម្ភពីការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងប្រទេសចិន

ដោយ: លាងហួរ

ប៉េកាំង: ការភ័យខ្លាចកាន់តែខ្លាំងអំពីការផ្ទុះឡើងវិញ នៃជំងឺកូវីដ១៩ ក្នុងប្រទេសចិន បានធ្វើឱ្យក្រុមវិនិយោគិនមានក្តីបារម្ភថា អាជ្ញាធរនឹងត្រលប់ទៅអនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងឡើងវិញ ដែលបានជះផលអាក្រក់យ៉ាងខ្លាំងលើសេដ្ឋកិច្ច។

ដោយសារតែមានការបន្ធូរបន្ថយក្តីព្រួយបារម្ភអំពីបញ្ហាអត្រាអតិផរណា និងសញ្ញាថា ប្រទេសចិនកំពុងឈានឆ្ពោះទៅរកការអនុវត្តវិធីសាស្រ្តធូររលុងចំពោះជំងឺកូវីដ១៩ សុទិដ្ឋិនិយមមានភាពរំជើបរំជួលយ៉ាងខ្លាំង ចាប់តាំងពីប្រទេសនេះបានប្រកាសពីករណីស្លាប់ ដោយកូវីដ១៩ជាលើកដំបូង ក្នុងរយៈពេល៦ខែចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគបាននិយាយថា ការវិវឌ្ឍចុងក្រោយបំផុតបង្ហាញពីផ្លូវដ៏វែងឆ្ងាយខាងមុខ សម្រាប់ប្រទេសចិន ក្នុងការងើបចេញពីវិបត្តិ ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះយុទ្ធសាស្ត្រសូន្យកូវីដរបស់ខ្លួន។

ក្រុមវិនិយោគិនមួយចំនួនជឿជាក់ថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺជាទម្រង់បែបបទមួយ ហើយនឹងត្រូវបានជំរុញ ដោយអង្គការសុខភាពពិភពលោក។

ផ្សារហ៊ុនហុងកុង ដែលបានហក់ឡើងខ្ពស់ជាង១០ភាគរយ ក្នុងរយៈពេល៣ថ្ងៃ នៅដើមខែនេះ បានធ្លាក់ចុះរយៈពេលប្រាំថ្ងៃជាប់ៗគ្នា ខណៈផ្សារហ៊ុនសៀងហៃ សេអ៊ូល តៃប៉ិ និង Wellington ក៏បានធ្លាក់ចុះផងដែរ។

ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីមានការធ្លាក់ចុះនៅសង្កាត់ផ្សារហ៊ុន Wall Street ដោយសារមានថ្ងៃបុណ្យឈប់សម្រាក Thanksgiving នៅចុងសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here