រដ្ឋាភិបាលថៃរកចំណូលកើនលើសគោលដៅជាង៤ពាន់លានដុល្លារអាមេរិក

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានប្រកាសកាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកាថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនក្នុងឆ្នាំសារពើពន្ធ២០២២កើនលើសពីគោលដៅរបស់ខ្លួនជាង១៥១ពាន់លានបាត (ប្រហែល៤,១៨ពាន់លានដុល្លារអាមេរិក)។

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Rachada Dhnadirek បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រី បានទទួលស្គាល់របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុស្តីពីចំណូល និងចំណាយ សម្រាប់រយៈពេលគ្របដណ្តប់ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២។ ទីភ្នាក់ងាររដ្ឋប្រមូលចំណូលសាធារណៈបានចំនួន២,៥ពាន់ពាន់លានបាត ក្នុងអំឡុងពេលនោះ ដែលលើសពីគោលដៅចំនួន១៥១,២ពាន់លានបាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនប្រាក់ចំណូលដ៏ខ្ពស់នេះ ជំរុញមកពីការកើនឡើងនៃប្រាក់ចំណូលពន្ធ ប្រាក់ចំណូលពីការលក់ផលិតផល និងសេវាកម្ម និងប្រាក់ចំណេញពីសហគ្រាសរដ្ឋ។

លោកស្រីបានបន្តថា ការចំណាយគឺទាបជាងគោលដៅ ដោយសារតែផលប៉ះពាល់ នៃជំងឺរាតត្បាត ដែលបណ្តាលឱ្យការបញ្ចេញថវិកាយឺតដោយភ្នាក់ងាររដ្ឋ។

គណៈរដ្ឋមន្ត្រីក៏បានអនុម័ត ជាគោលការណ៍នូវក្របខ័ណ្ឌ សម្រាប់ការបែងចែកថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលស្របតាមផែនការយុទ្ធសាស្រ្តជាតិ។

លោកស្រីបានបន្ថែមថា ដំបូងឡើយ គម្រោងសរុបចំនួន១.០២៦ ត្រូវបានស្នើឡើងសម្រាប់ការផ្តល់មូលនិធិនៅក្នុងឆ្នាំសារពើពន្ធ២០២៤។ ផែនការថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ នឹងចាប់ផ្តើមនៅខែក្រោយ នៅពេលដែលទីភ្នាក់ងាររដ្ឋព្រាងផែនការចំណាយរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here