រដ្ឋាភិបាលបើកតំបន់សម្បទានស្វែងរុករករ៉ែថ្មីទំហំ១៥៥ហិកតាស្ថិតក្នុងស្រុកឈូកខេត្តកំពត

ដោយ៖ សុផារី

កំពត៖ រដ្ឋាភិបាលបើកតំបន់សម្បទានស្វែងរុករករ៉ែថ្មីមួយ ដែលមានទំហំ១៥៥ហិកតា ស្ថិតក្នុងស្រុកឈូក ខេត្តកំពត សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង ក្រសួងរ៉ែ និងថាមពល។

 

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួនមួយតំបន់ លើផ្ទៃដីទំហំ១៥៥ហិកតា។

 

ទីតាំង ដែលត្រូវបានបើកឱ្យដំណើរការរុករកនេះ ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here