អឺរ៉ុបដុតរោលសង្រ្គាមអូនបន្លាយបន្ត ដោយផ្តល់ជំនួយថ្មីឲ្យអ៊ុយក្រែនក្នុងទំហំទឹកប្រាក់២,៥៧ពាន់លានដុល្លារ

ដោយៈ សុខុម

ក្រុងគៀវ: ប្រទេសអ៊ុយក្រែន ទទួលបានជំនួយថ្មីចំនួន២,៥៧ពាន់លានដុល្លារអាមេរិក ដែលជាជំនួយម៉ាក្រូហិរញ្ញវត្ថុពីសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko។

លោក Serhiy Marchenko បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “ចំនួនជំនួយសរុបដែលសហភាពអឺរ៉ុប ផ្តល់ឱ្យប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ បានឈានដល់ជាង៦,៨៨ដុល្លារអាមេរិករួចហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក៏បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ដែរថា ជំនួយថ្មីនេះបង្ហាញពី “ជំហានមួយទៀតនៃសាមគ្គីភាព” និងបានសម្តែងការដឹងគុណចំពោះក្រុមមេដឹកនាំសហភាពអឺរ៉ុប។

សង្គ្រាមរវាងមហាអំណាចរុស្ស៊ី ដែលជាអតីតមេសហភាពសូវៀត និងប្រទេសអ៊ុយក្រែន ដែលជាអតីតសមាជិកសភាពសូវៀត បានផ្ទុះឡើងផ្អើលពេញពិភពលោក ក្រោយពីប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។

យោងតាមគេហទំព័ររបស់ធនាគារពិភពលោក ដែលបានចុះផ្សាយកាលពីខែកញ្ញា កន្លងទៅបង្ហាញថា ប្រទេសអ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ប្រមាណ៣៤៩ពាន់លានដុល្លារអាមេរិក សម្រាប់ស្ដារ និងកសាងប្រទេសឡើងវិញ ក្រោយភ្លើងសង្គ្រាមរលត់។

សារព័ត៌មាន The Wall Street Journal បានចុះផ្សាយកាលពីខែកញ្ញាដដែលថា សង្គ្រាមអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចទូទាំងពិភពលោកទទួលរងការខាតបង់ រហូតដល់ទៅ២,៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២៣ និងកើនឡើង ច្រនជាងនេះ ប្រសិនបើរដូវរងាខ្លាំងធ្វើ  ឱ្យវិបត្តិថាមពលនៅអឺរ៉ុប កាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមការលើកឡើងរបស់អង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organization for Economic Cooperation and Development)៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here