ក្រុងសៀងហៃសម្រេចទំហំពាណិជ្ជកម្មបរទេសបាន៤៨៣ពាន់លានដុល្លារអាមេរិក

ដោយ: លាងហួរ

សៀងហៃ: ទំហំពាណិជ្ជកម្មបរទេសរបស់ក្រុងសៀងហៃបានកើនឡើង៥,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ កើនដល់៣,៤៦ពាន់ពាន់លានយ័ន (ប្រហែល៤៨៣ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ។

ទំហំនៃការនាំចេញរបស់ទីក្រុងសៀងហៃ បានឈានដល់១,៤១ពាន់ពាន់លានយ័ន ពោលគឺកើនឡើង១២,៥ភាគរយ ចំណែកទំហំនៃការនាំចូលរបស់ទីក្រុងដ៏ធំមួយនេះបានកើនឡើង០,៩ភាគរយ ដល់២,០៥ពាន់ពាន់លានយ័ន ក្នុងអំឡុងខែមករា ដល់ខែតុលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយកដ្ឋានគយក្រុងសៀងហៃ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់ទីក្រុងនេះ ក្នុងអំឡុងពេលនោះ មានប្រហែល១០ភាគរយ នៃទំហំពាណិជ្ជកម្មសរុប របស់ប្រទេសចិន។

បណ្តាសហគ្រាស ដែលផ្តល់មូលនិធិពីបរទេសក្នុងទីក្រុងសៀងហៃ បានរួមចំណែក៦១,២ភាគរយ នៃទំហំពាណិជ្ជកម្មបរទេស ខណៈការនាំចូល និងការនាំចេញនៃវិស័យឯកជន បានកើនឡើង១៣,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីក្លាយជាម៉ាស៊ីនកំណើនដ៏សំខាន់ របស់ទីក្រុងពាណិជ្ជកម្មបរទេសមួយនេះ។

ក្នុង​អំឡុង​នេះ ទំហំនៃការ​នាំ​ចូល និង​នាំ​ចេញ​របស់​ទីក្រុង​សៀងហៃ​ទៅ​កាន់​ប្រទេស ​នៅ​តាម​បណ្តោយខ្សែក្រវាត់ និង​ផ្លូវ ​បាន​ហក់ឡើង​ដល់​ប្រមាណ៧៨៣ពាន់​លាន​យ័ន ដោយកើន​ឡើង៦,៨ភាគរយ។  ចំណែកឯទំហំពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានកើនឡើង៦,៦ភាគរយ ឈានដល់ប្រមាណ៤៦៧ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here