ក្រុមហ៊ុន LG Chem គ្រោងបោះទុនវិនិយោគ​ជាង៣ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​រោងចក្រ​ថ្មអាគុយនៅ​សហរដ្ឋ​អាមេរិក

ដោយ: លាងហួរ

សេអ៊ូល: ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង LG Chem Ltd គ្រោងបោះទុនវិនិយោគជាង៣ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មអាគុយកាតូត (cathode) នៅក្នុងរដ្ឋ Tennessee ស្របពេលក្រុមហ៊ុនបានបង្កើនផែនការ ដើម្បីបំពេញតម្រូវការគ្រឿងបន្លាស់រថយន្តអគ្គិសនី (EV) របស់សហរដ្ឋអាមេរិក។

គម្រោងនេះគឺជាការវិនិយោគដំបូងគេ លើរថយន្តអគ្គិសនី របស់ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះ នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានអនុម័ត នៅក្នុងខែសីហា ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ថ្មអាគុយ ដែលពឹងផ្អែកខ្លាំងលើប្រទេសចិនអាចស្វែងរកប្រភពក្នុងតម្លៃថោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន LG Chem បានឱ្យដឹងថា រោងចក្រនេះគ្រោងផលិតវត្ថុធាតុដើមកាតូតប្រចាំឆ្នាំចំនួន១២០.០០០តោន នៅឆ្នាំ២០២៧ ដោយការផលិតខ្នាតធំនឹងចាប់ផ្តើមនៅឆមាសទីពីរ នៃឆ្នាំ២០២៥។ ជាមួយនឹងរោងចក្រថ្មអាគុយកាតូតថ្មី ក្រុមហ៊ុន LG Chem គ្រោងនឹងឆ្លើយតបយ៉ាងសកម្មចំពោះការផ្លាស់ប្តូរនៅក្នុងទីផ្សារសម្ភារៈថ្មអាគុយសកល ដូចជា ច្បាប់កាត់បន្ថយអតិផរណា (IRA) ជាដើម។

ក្រុមហ៊ុន LG Chem បានបន្ថែមថា ខ្លួនក៏កំពុងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមជាមួយក្រុមហ៊ុនរ៉ែ និងក្រុមហ៊ុនកែច្នៃឡើងវិញ ដើម្បីបង្កើនការគាំទ្រដល់អតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញតាមតម្រូវការរបស់ IRA។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទប់ស្កាត់វិធានការរើសអើងប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងត្បូង។ លោក ចូ បៃដិនបានឆ្លើយតបថា ការអនុវត្តច្បាប់គួរតែគិតគូរដល់ការរួមចំណែក នៃការវិនិយោគរបស់កូរ៉េខាងត្បូង នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here