ប្រទេសចិនគ្រោងផ្តល់កម្ចីជិត២៨ពាន់លានដុល្លារដល់បណ្តាធនាគារពាណិជ្ជ សម្រាប់បញ្ចប់គម្រោងសំណង់លំនៅដ្ឋាន

ដោយ: លាងហួរ

ប៉េកាំង: ទេសាភិបាល​រង​ធនាគារ​កណ្តាលនៃប្រទេសចិន ​លោកPan Gongsheng ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដោយសារពត៌មាន Economic Dailyថា ធនាគារកណ្តាលចិន គ្រោងផ្តល់ប្រាក់កម្ចីចំនួន២០០ពាន់លានយ័ន(២៧,៩២ពាន់លានដុល្លារ) ដល់ធនាគារពាណិជ្ជចំនួនា៦ សម្រាប់ការបញ្ចប់គម្រោងសំណង់លំនៅដ្ឋាន។

លោក Pan បានថ្លែងក្នុងអំឡុងពេលនៃកិច្ចប្រជុំរួមគ្នា រវាងធនាគារប្រជាជនចិន និងគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងរបស់ប្រទេសចិនថា ក្រុមអាជ្ញាធរចិនកំពុងស្វែងរកមតិយោបល់ ពីធនាគារពាណិជ្ជជុំវិញ ផែនការគោលនយោបាយនេះ ហើយនឹងដាក់ឱ្យអនុវត្តជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សកម្មភាពនេះ មានគោលបំណងកាត់បន្ថយការរីករាលដាល នៃហានិភ័យអចលនទ្រព្យ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ផ្ទះ គាំទ្រតម្រូវការលំនៅដ្ឋាន ក្នុងចំណោមអ្នកទិញលើកដំបូង និងតម្រូវការកែលម្អជីវភាពរស់នៅបច្ចុប្បន្ន។

លោក Pan បានបន្ថែមថា សាខានៅក្រៅប្រទេសរបស់បណ្តាធនាគារធំៗ គួរតែបង្កើនការគាំទ្ររបស់ពួកគេ លើការធានាប្រាក់កម្ចីនៅក្រៅប្រទេសដោយក្រុមហ៊ុនអចលនទ្រព្យដែលមានគុណភាពខ្ពស់។

កាលពីសប្តាហ៍មុនកន្លងទៅ សារពត៌មានReuters បានរាយការណ៍ថា ក្រុមនិយតករចិនបានគូសបញ្ជាក់វិធានការចំនួន១៦ ក្នុងនោះរួមមានការពន្យារពេលការសងប្រាក់កម្ចី ដែលជាផ្នែកមួយនៃកញ្ចប់សង្គ្រោះ ក្នុងគោលបំណងជំរុញសាច់ប្រាក់ងាយស្រួល ក្នុងវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here