ប្រទេសចិនគ្រោងកាត់បន្ថយថ្លៃលក់រាយប្រេងសាំងនិងម៉ាស៊ូត ចាប់ពីថ្ងៃអង្គារនេះ

ដោយ: លាងហួរ

ប៉េកាំង: អ្នករៀបចំផែនការសេដ្ឋកិច្ច កំពូលរបស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃចន្ទទី២១ ខែវិច្ឆិកាថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃអង្គារ ដោយផ្អែកលើការផ្លាស់ប្តូរថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។

តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នឹងត្រូវកាត់បន្ថយចំនួន១៧៥យ័ន (ប្រហែល ២៤,៥៦ដុល្លារអាមេរិក) ក្នុងមួយតោន និង១៦៥យ័នក្នុងមួយតោនរៀងគ្នា។ នេះបើយោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមយន្តការកំណត់តម្លៃ បច្ចុប្បន្នរបស់ប្រទេសចិន ប្រសិនបើតម្លៃប្រេងឆៅអន្តរជាតិ ប្រែប្រួលលើសពី៥០យ័ន ក្នុងមួយតោន ហើយនៅតែស្ថិតក្នុងកម្រិតដដែលនោះ សម្រាប់រយៈពេល១០ថ្ងៃធ្វើការ តម្លៃនៃផលិ​តផលប្រេងចម្រាញ់ ដូចជា ប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងប្រទេសនឹងត្រូវកែតម្រូវទៅតាមនោះ។

ក្រុមហ៊ុនប្រេងធំជាងគេចំនួន៣របស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មគីមីឥន្ធនៈចិន និងសាជីវកម្មប្រេងឈូងសមុទ្រជាតិចិនត្រូវបានបង្គាប់ឱ្យរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូន ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here