កម្ពុជាដាក់ដំណើរការសាកល្បងគំរោងស្តីពីការចាប់យកបច្ចេកវិទ្យារបស់វិស័យSME

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបាន

ដាក់ឱ្យដំណើរការគម្រោងស្តីពី “ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីមានភាពធន់និងទីផ្សារប្រកួតប្រជែង” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងក្របខណ្ឌអេកម៉ិក។

លោកសាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោកសុខ សូកេន រដ្ឋលេខាធិកាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីឧត្តមមន្រ្តីស្តីទីកម្ពុជា យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី -ចៅប្រាយ៉ា-មេគង្គ បាន ក្នុងពិធីដាក់ឱ្យដំណើរការនេះកាលពីថ្ងៃទី២១ វិច្ឆិកាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ សូកេន បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃគម្រោងអាទិភាពនេះ នៅក្នុងដំណើរវិវត្តនៃនិម្មាបនកម្ម កិច្ចសប្រតិបត្តិការអនុតំបន់មេគង្គ ក៏ដូចបានបំពេញបន្ថែម ចំពោះកិច្ចខិតខំប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យអាទិភាព។

លោកបន្ថែមថា “គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមរបស់យើង ដើម្បីមានភាពធន់ និងមានភាពប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក”។

លោកសុខ សូកេនបន្ថែមថា ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដោយបានផ្ដល់ ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជំរុញការរីកចម្រើនសង្គមសេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រជាជន ជាពិសេសថ្មីៗនេះ កម្ពុជានិងជប៉ុន បានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅឆ្នាំ២០២៣ នាឱកាសខួបអនុសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលជាជំហ៊ានដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here